ស្របពេលរដូវកាលទុរេនកំពុងតែពេញនិយម តូបលក់ទុរេនមួយនៅឯប្រទេសថៃក៏បានធ្វើ Challenge សាកល្បងជាមួយអ្នកទិញ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំទុរេនតែម្តង គឺថាញ៉ាំទុរេនមានរង្វាន់។
តាមរយៈប្រភពព័ត៌មានថៃបានឲ្យដឹងថា តូបលក់ទុរេនមួយនៅឯខេត្ត ឈុនបុរី ប្រទេសថៃ ប្រកាសស្វែងរកអ្នកចូលចិត្តញ៉ាំទុរេនឲ្យចូលរួមលេងកម្មវិធីនេះ ដោយលក្ខខណ្ឌងាយៗនោះគឺតម្រូវឲ្យអ្នកដែលចូលរួមលេងញ៉ាំទុរេនឲ្យអស់ចំនួន៤គីឡូក្រាមក្នុងរយៈពេល ៣ ម៉ោង ដោយទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ បាត តែប្រសិនបើអ្នកមិនអាចញ៉ាំទុរេននោះអស់ក្នុងរយៈពេលកំណត់នឹងត្រូវពិន័យបង់ប្រាក់វិញតាមចំនួនគីឡូនៃទុរេនដែលអ្នកបានញ៉ាំ។ នេះជាការល្បងសមត្ថភាពពិតៗទទួលបានប្រាក់រង្វាន់ពិតៗ ដើម្បីរកអ្នកជើងខ្លាំងពូកែញ៉ាំទុរេន៕