(បរទេស)៖ កីឡាករបាល់ទាត់ដ៏កំពូល Cristiano Ronaldo បានលេចឭពាក្យចចាមអារ៉ាមថា លោកបានក្លាយជា ម្ចាស់រថយន្តដ៏ទំនើប ដែលមានតម្លៃថ្លៃបំផុត និងមានតែមួយគ្រឿងប៉ុណ្ណោះលើពិភពលោក។
តាមរបាយការណ៍ បានបង្ហាញថាខ្សែប្រយុទ្ធរបស់ក្លិប Juventus រូបនេះបានចំណាយលុយជាង១២ លានដុល្លារ អាមេរិក ដើម្បីទិញរថយន្ត ដែលមានតែមួយគត់គ្រឿងគត់ លើពិភពលោកស៊េរី Bugatti La Voiture Noire ដែល ជារថយន្តម៉ូដែលចុងក្រោយបង្អស់ ដោយទើបតែដាក់បង្ហាញនៅក្នុងកម្មវិធី The Geneva Motor Show 2019 ដែលជាព្រឹត្តិការណ៍បង្ហាញ ចេញរថយន្តស៊េរីទំនើបៗរបស់ក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក។ ក្រុមហ៊ុនដ៏ ទំនើបរបស់បារាំង បានផលិតរថយន្តទំនើបតែមួយគ្រឿងនេះប៉ុណ្ណោះ ហើយវាជាការរឮកដល់ខួបលើកទី ១១០ នៃការបង្កើតក្រុមហ៊ុន Bugatti និង ជាការយកលំនាំពី Bugatti 57SC Atlantic ដែលធ្លាប់បានផលិតឡើងតែ ៤ ប៉ុណ្ណោះ កំឡុងឆ្នាំ 1936-1938។
លក្ខណៈរបស់រថយន្តស្ព័រពណ៌ខ្មៅរលោងនេះគឺ មានកម្លាំង 1,500 សេះ ស៊ីឡាំង 16 ទំហំចំណុះ 8លីត្រដែល ត្រូវបានស្រោបដោយសារធាតុកាកសរសៃកាបូន និង និងមានការបាញ់ថ្នាំកូដពីខាងលើមួយតង់ទៀតអមមកជា មួយនឹងសារធាតុផ្សេងៗទៀត ដែលមានតម្លៃថ្លៃ។ ផ្នែកខាងក្នុងក្រាលដោយពូកស្បែកតម្លៃថ្លៃបំផុតមានបំពាក់ ប៊ូតុងចុច Auto ទាំងអស់ និងមានបំពាក់ជាមួយអេក្រង់ចុចប៊ូតុងមុខងារបើកបរជាអាទិ៍។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេដែលកីឡាបាល់ទាត់ Cristiano Rolnaldo ប្រើប្រាស់រថយន្តស៊េរី ទំនើបបែបនេះ។ ជាក់ស្ដែងកាលពីកន្លងមកលោកធ្លាប់ប្រើប្រាស់រថយន្ត Bugatti Veyron, Lamborghini Aventador,BMW M6,Bentley GT Speed, Aston Martin , Audi R8, The Ferraris និង Rolls Royce Phantom៕