ជឿថាមានមនុស្សមិនតិចទេដែលចង់ចាំស្ទីលសិចស៊ីរបស់ DJ Soda ឬ Hwang So Hee ដែលជា DJ ក្មេងខ្ចីមកពីក្លឹបក្នុងទីក្រុង Seoul ប្រទេសកូរ៉េ។
ភាពល្បីល្បាញរបស់នាងមិនមែនមានតែក្នុងប្រទេសកូរ៉េទេ។ DJ Soda ក៏ត្រូវបានអញ្ជើញមកប្រទេសកម្ពុជា និងថៃផងដែរក្នុងពេលថ្មីៗនេះ។
ទាំងស្ទីលស្លៀកពាក់ ទាំងមានមន្តស្នេហ៍ ទាំងរូបរាងដ៏សិចស៊ី DJ រូបស្រស់នេះមើលទៅពិតជាទាក់ចិត្តប្រុសៗច្រើននាក់ណាស់។
តែនៅពេលដែលលេចចេញរូបថតកាលពីមុនរបស់នាង ធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងដោយសារតែទាំង ចង្កា និង ភ្នែកគឺខុសគ្នាដាច់ បើប្រៀបធៀបនឹងមុខមាត់របស់នាងសព្វថ្ងៃនេះ ធ្វើឲ្យហ្វេនៗរបស់នាងចាំស្ទើរមិនចង់បាន។ ប៉ុន្តែម្នាក់ៗនៅតែមានចម្ងល់មិនអស់ចិត្តថា តើនេះគ្រាន់តែជាតិចនិកផាត់មុខ ឬជាការវះកាត់កែសម្ផស្សទើបមើលទៅនាងស្រស់ស្អាតខ្លាំង ហើយប្លែកបែបនេះបែបនេះ៕