ភ្នំពេញៈ ថ្មីៗនេះ ស្រាប់តែមានការភ្ញាក់ផ្អើល និងមានអារម្មណ៍ប្លែកភ្នែក ជាមួយនឹងការលេងស្ទីលថតថ្មីរបស់តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច តាមរយៈការថតបញ្ចេញសាច់ស្រអែមរបស់នាង។
តារាសម្តែងរាងតូចច្រឡឹង ដួង ម៉ានិច ក្រោយពីទទួលបានភាពជោគជ័យក្នុងការសម្តែងកុនទាំងដុំ និងកុនភាគជាច្រើនរឿងបន្តបន្ទាប់មក តែពេលពេលនេះទីផ្សារហាក់ឡើងកូដមិនធម្មតាស្ទើរតែគ្មានពេលសម្រាកពីការងារនិងថែទាំសម្រស់ទាល់តែសោះ។ កាន់តែប្លែកនោះគឺនាពេលថ្មីៗនេះ ស្រាប់ផុសចេញនូវរូបភាពជាច្រើនសន្លឹកក្នុងបណ្តាញសង្គម បង្ហាញពីសម្រស់យ៉ាងលេចធ្លោ ក្នុងឈុតប៊ីគីនីបញ្ចេញរាងដ៏គួរឲ្យខ្នាញ់ បែបសម្បូរស្រអែមរបស់នាងទៅវិញ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរថា រវល់មិនបានថែទាំំរូបរាង និងសម្រស់ប៉ុណ្នឹងហើយនៅតែស្រស់ស្អាតដដែល។
តែតារាស្រីកាន់តែបន្ថែមភាពល្បីតាមរយៈតួឯកស្រីក្នុងកុនភាគរឿង «ភ្លើង» បង្ហើបឲ្យដឹងពីរូប ក្នុងឈុតប៊ីគីនី ដែលនាងបានថតនោះថា គឺថតនៅ ម៉ាហ្វីយ៉ា រីស៊ត ដែលស្ថិតលើកោះថឋានសួគ៌ នៅខេត្តព្រះសីហនុ ជាការថតស្ពតពាណិជ្ជកម្មឲ្យខាងរីស៊តផង និងឆ្លៀតដើរលេងលំហែកាយផង។
តារាសម្ដែងស្រីរូបនេះបានបន្ថែមដែរថា៖ «បើនិយាយពិសប្បុរពេលត្រឡប់មកវិញឡើងខ្មៅ តែម្តង។ សំណាងហើយ ដែលខ្ញុំមិនបានប្រើប្រាស់របស់កាត់ឲ្យសាច់ស កុំអីចប់បាត់ហើយ លង់នឹងទេសភាពពេក ពេលថតរូបលែងគិតថាក្តៅសាច់ខ្លួនឯង»៕