រឿងរាវនេះជារឿងពិតរបស់បងប្រុសម្នាក់អាយុ48ឆ្នាំគាត់បានប្រាប់ យើងខ្ញុំដូចតទៅ៖
“ខ្ញុំជាបុរសមានសំណាងកើតក្នុងត្រកូលអ្នកមានស្តុកស្តមម្នាក់ តែខ្ញុំខ្ជះខ្ជាយក្នុងការប្រើពេលវេលាអត់ប្រយោជន៍យ៉ាងច្រើនរៀនក៏មិនចប់(ថ្នាក់ទី8) លេងហ្គេម លេងល្បែងស៊ីសងគ្រប់ប្រភេទផឹកស៊ីរាល់ថ្ងៃឈ្នះក៏ផឹកចាញ់ក៏ផឹក សប្បាយចិត្តក៏ផឹកម៉ែជេក៏រឹតតែផឹក ខ្ញុំបានទាក់ទងសិស្សសាលាស្រីៗជាច្រើនបោកយកខ្លួនប្រាណពួកនាងហើយបោះបង់ពួកនាងចោល ប៉ាម៉ាក៎ខ្ញុំនិយាយថាយាងម៉េចក៏ខ្ញុំមិនស្តាប់ដែរ ហើយបំផ្លាញគាត់យ៉ាងច្រើន គាត់អោយមានគ្រួសារព្រោះគិតថាខ្ញុំនឹងកែខ្លួន តែខ្ញុំមិនចោលចរិកនោះទេ ខ្ញុំមានកូន3នាក់ពិការទាំង3 ដោយសារខ្ញុំផឹកស្រាខ្លាំងដោយសារប្រពន្ធខ្ញុំកើតទុក្ខរឿងខ្ញុំផឹកស៊ីមានស្រីញី ។
ឆ្នាំ2017ខ្ញុំបានមកលេងថៃជាមួយមិត្តភក្ត័គេមកឆែកសុខភាពតែខ្ញុំមកផឹក ខ្ញុំចូលស្តាប់លទ្ធផលជាមួយមិត្តភក្ត័ខ្ញុំ សុខភាពគេល្អទាំងអស់តែលើសជាតិខ្លាញ់តិចតួចចំនែកខ្ញុំវិញដុកទរ័ឃើញសាច់របស់ខ្ញុំលឿងភ្នែកខ្ញុំលឿងក៌បានប្រាប់ខ្ញុំថា គួរតែឆែកសុខភាពទៅ ព្រោះសុខភាពសំខាន់ណាស់ ។
ខ្ញុំសំរេចចិត្តឆែកតាមដុកទរ័ណែនាំ …………3ម៉ោងក្រោយលទ្ធផលចេញមក ពុទ្ធោ ខ្ញុំមានដុំនៅថ្លើម3.4cm មានដុំនៅសួត4ដុំផ្សេងទៀត មិនត្រឹមតែប៉ុននោះមានដុំបែកជាច្រើនគ្រាប់នៅក្នុងពោះវៀនរបស់ខ្ញុំ ដុកទរ័បានប្រាប់ទៀតថាឈាមមហារីករបស់ខ្ញុំឡើងខ្ពស់ណាស់ អ្នកត្រូវតែគេងសំរាកនៅមន្ទីពេទ្យដើម្បីចោះសាច់យកទៅពិសោធន័ដើម្បីដឹងថាត្រូវប្រើថ្នាំតាមកំរិតនៃជំងឺ ខ្ញុំធ្លាក់ថ្លើមក្តុកមុខស្លេកអស់ឈាមរលីញ ពេលនេះអ្នកដែលខ្ញុំនឹកឃើញមុនគេគឺម៉ែខ្ញុំ ខ្ញុំបានតេទៅប្រាប់គាត់ គាត់ឡើងយន្តហោះមកភ្លាមហើយយកខ្ញុំទៅដើរមើលមន្ទីរពេទ្យ3ធំៗទៀត រហូតទៅដល់សាំងហ្គាពួរ លទ្ធផលចេញមកគឺដូចគ្នាទាំងអស់ ដុកទរ័សាំងហ្គាពួរបានប្រាប់ថាបើអ្នកថែទាំខ្លួនបានល្អ អ្នកអាចរស់នៅបាន2ឆ្នាំ តែបើអ្នកមិនខំថែទាំខ្លួនអ្នកនឹងរស់បានតែ3ខែទៀតតែប៉ុននោះ ពេលនេះខ្ញុំយល់ពីពាក្យថាថែខ្លួនហើយ សូម្បីតែគេងលើគ្រែព្យួរសារ៉ូមពេញខ្លួនក៏ខ្ញុំព្យាយាមហាត់ប្រាណតិចៗតាមដុទរ័ប្រាប់ព្រោះមិនចង់ងាប់នោះទេ ខ្លាចងាប់ណាស់ខ្ញុំគិតថា2ឆ្នាំខ្ញុំត្រូវតែប្រឹងធ្វើអោយបាន នេះហើយការសប្បាយរបស់ខ្ញុំ កាលនៅមានកំលាំងមិនដែលចង់ហាត់ប្រាណនោះទេ ឃើញគេរត់ហាត់តាមផ្លូវហៅគេថាអាពួកឆ្កួត យកពេលផឹកសប្បាយជាង តែពេលនេះខ្ញុំព្យាបាលជិត2ឆ្នាំហើយ សក់ខ្ញុំក៏ជ្រុះអស់ដែរសាច់ខ្ញុំលឿង ភ្នែកខ្ញុំខូងជ្រៅ សំលេងខ្សាវៗ រាល់ថ្ងៃបន់កុំអោយថ្ងៃលិច ព្រោះពេលថ្ងៃលិចប្រៀបដូចអាយុរបស់ខ្ញុំកាន់តែជិតដល់ពេលយមរាជមកយកទៅហើយ ខ្ញុំលក់ផ្ទះវិឡា3ឡាន4នឹងដីជាច្រើនកន្លែងព្រោះតែចង់បានជីវិតមកវិញ ចង់ដើរកាន់ដៃប្រពន្ធកូន ចង់នាំពួកគាត់ដើរលេងជុំគ្នា តែខ្ញុំមិនអាចធ្វើវាបានទៀតឡើយព្រោះបើខ្ញុំដកអ៊ុកស៊ីស្សែនចេញគឺចប់ហើយ សូមអោយអ្នកបានអានរឿងរាវរបស់ខ្ញុំយកទៅគិតពិចារណា កែប្រែជីវិតសាជាថ្មី រឺសែទៅកាន់មនុស្សដែលយើងស្រលាញ់។
អរគុណសំរាប់ការអានដល់ចំនុចនេះ សូមអ្នកថែរក្សារមនុស្សនៅជុំវិញខ្លួនអ្នកនឹងបង្កើតស្នាមញញឹមដល់ពួកគាត់ កុំអោយដូចខ្ញុំ ខ្ញុំជូនពរមនុស្សទូទាំងពិភពលោកអោយមានសុខភាពល្អ កយំអោយជួបរឿងអកុសល្យដូចខ្ញុំអី៕”