• កីឡាករកូរ៉េខាងត្បូង ៥រូប! បង្ហាញខ្លួន និងរកបានគ្រាប់បាល់ច្រើនបំផុតនៅ Bundesliga

    ក្របខ័ណ្ឌលីកកំពូលអាឡឺម៉ង់ Bundesliga មានប្រវត្តិចុះហត្ថលេខាក្នុងការនាំចូលកីឡាករបាល់ទាត់កូរ៉េខាងត្បូងជាច្រើនមកលេងនៅលីករបស់ពួកគេហើយក្នុងចំណោមពួកគេទាំង៥ ដែលគេហទំព័រ Foxsport បានលើកយកមកចុះផ្សាយនា ពេលនេះមានម្នាក់ខ្សែប្រយុទ្ធម្នាក់ ដែលបានអភិវឌ្ឍទម្រង់លេងនិ ជំនាញទេពកោសល្យក្លាយជាកីឡាករឆ្នើមដ៏អស្ចារ្យ បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។

    បន្ទាប់ពីការស៊ុតបញ្ចូលទីពីរគ្រាប់សម្រាប់ការប្រកួតជើងទី២ ដើម្បីទម្លាក់ក្រុម Manchester City នាំអោយ Tottenham ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League ស្របពេលរដូវកាល២០១៨-២០១៩នេះ Son Heung-Ming រកបានគ្រាប់បាល់ ១២គ្រាប់ ក្នុងលីក ខណៈដែល កីឡាករមាន ជំនាញ ជើងឆ្វេង និង ស្តាំរូបនេះ បានរីកចម្រើនគួរកត់សម្គាល់ចាប់តាំងផ្លាស់ពី Leverkusen មក Tottenham ក្រោយចំណាយពេល ៦ឆ្នាំ ដំបូងរបស់គាត់ក្នុងនាមជាកីឡាករអាជីពនៅ Hamburg និង Bayer Leverkusen។
    Son កីឡាករវ័យ ២៦ឆ្នាំ រូបនេះជាកីឡាករម្នាក់ក្នុងចំណោមមិត្តរួមជាតិ៤រូបផ្សេងទៀត ដែលបានបង្ហាញខ្លួន ច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Bundesliga:

    ១. JI DONG-WON (AUGSBURG)

    បង្ហាញខ្លួនបាន១១២ប្រកួតនៅក្របខណ្ឌ Bundesliga និងជាកីឡាករ ១ ក្នុងចំណោមកីឡាករពីរនាក់របស់កូរ៉េខាងត្បូង ដែលលេងអោយក្រុម Augsburg, Ji Dongb Won ទទួលបានជោគជ័យចាប់តាំងពីការផ្លាស់មកអឺរ៉ុបនៅក្នុងឆ្នាំ ២០១១ នៅពេលដែលគាត់បានចូលរួមក្រុម Sunderland។

    Won ខ្សែប្រយុទ្ធ ធ្លាប់លេងអោយ Augsburg ក្នុងលក្ខណ្ឌខ្ចីជើង២រដូវកាល(២០១៣-២០១៤)មុនពេលផ្ទេរមក Borussia Dortmund នៅឆ្នាំ ២០១៤ ប៉ុន្តែបរាជ័យក្នុងការ ការបង្ហាញខ្លួនពេញមួយរដូវកាលក្នុងក្របខ័ណ្ឌ Bundesliga ដោយមូលហេតុរបួសធ្វើអោយរូបគេចូលលេងបានតែពាក់កណ្តាលរដូវកាល។នៅទីបំផុត Augsburg បានចុះហត្ថលេខានាំយកWon ជាអចិន្រ្តៃយ៏ហើយគាត់បានរីករាយនឹងជីវិតនៅឯ WWK Arena មកដល់ពេលនេះ។

    ២.(Cha Du-Ri)

    បានចំនាយពេលវេលាលេងនៅក្របខណ្ឌកំពូលអាឡឺម៉ង់ ក្នុងនាមជាខ្សែការពារស្តាំ Cha មានប្រវត្តិបង្ហាញខ្លួន១២៥ ប្រកួតក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់ក្លឹប ៥ ផ្សេងគ្នា។និងជាសមាជិក នៃក្រុមជម្រើសជាតិ កូរ៉េបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០០២ក្នុងនាមកូរ៉េនិងជប៉ុនជាម្ចាស់ផ្ទះ។

    ៣.Son Heung-Min

    តារាបាល់ទាត់អាស៊ីកំពុងមានឈ្មោះបោះសម្លេងលើពិភពលោក Son Heung-min ក្រោយ ពេលគាត់ក្លាយទៅជាកីឡាករក្មេងបំផុតក្នុងការរកគ្រាប់បាល់នៅ Bundesliga សម្រាប់ក្រុម Hamburg ក្នុងវ័យ ១៨ ឆ្នាំ។ការផ្ទេរទៅកាន់ Bayer Leverkusen នៅរដូវក្តៅឆ្នាំ ២០១៣ នាំឱ្យSon មានឱកាសបង្ហាញខ្លួន លើព្រឹត្តការណ៏ប្រកួត ធំៗជាងមុននិងស៊ុតបាល់បញ្ចូលទី ៥ គ្រាប់ក្នុងការប្រកួត AFC Champions League ចំនួន ១០ដង ក្នុងរដូវកាលឆ្នាំ ២០១៤-២០១៥។

    Son បានក្លាយទៅជាកីឡាករបាល់ទាត់អាស៊ីថ្លៃបំផុតដែលមិនធ្លាប់មាននៅពេលដែល Tottenham បានចំណាយប្រាក់ ២២ លានផោនដើម្បីចុះហត្ថលេខានាំយករូបគេមកកាន់ក្របខណ្ឌPremier Leagueមុនពេលបង្ហាញខ្លួន១៣៥ប្រកួតអោយ Hamburg និង Leverkusen។

    ៤.Koo Ja-Cheol

    ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្របខណ្ឌBundesliga ២០៨ប្រកួតជាមួយក្រុមWolfburg,Mainz និង Augburg។កំលុងរដូវកាល ២០១៥-២០១៦ Koo បានបង្ហាញទម្រង់លេងល្អបំផុតក្នុងនាមកីឡាករទី១ ដែលធ្វើបានHat-trick សម្រាប់ការប្រកួតអោយក្រុមAugsburgស្មើជាមួយនិងក្រុមLeverkusen។

    ៥.Cha Bum-Kun

    មានប្រវត្តិលេងអោយក្រុមDarmstadt, Eintratch Frankfurt, Bayer leverkusen) ៣០៨ប្រកួត។ប្រវត្តិលេងអោយDarmstadt និង Frankfurt ខ្សែប្រយុទ្ធChaស៊ុតបញ្ចូលទី ៥៨ គ្រាប់ក្នុង ១៥៦ ប្រកួតនិង ជួយក្រុមឈ្នះពានក្របខ័ណ្ឌ UEFA Cupនិង DFB-Pokal ផងដែរ។ Cha បានផ្លាស់ប្តូរទៅ Leverkusen និងបានឈ្នះ ក្របខ័ណ្ឌ UEFA Cup ជាមួយការរកគ្រាប់បាល់បាន៦៣ គ្រាប់ ក្នុង ២១៥ប្រកួត។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ Foxsportasia

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ