• កញ្ញា រឿ​ន ណាត មានអ្នកគាំទ្រ​ចង់​​​ឲ្យចូល​រួម​ជា​តំណាង​​​បវរ​កញ្ញា​​កម្ពុ​ជា​​​ម្តង​ទៀត​​

    ភ្នំពេញៈ បើ​ទោះ​បីជា​ ស្រី​ស្រស់​សម្រស​ កាន់​តែ​ស្អាតផូរ​ផង់ កញ្ញា រឿន ណាត បាន​ចប់​អណ្ណតិ​ជា​ បវរ​កញ្ញា​​​​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៨​ ហើយ​គេ​ក៏​ជ្រើស​បាន​​​បវរ​កញ្ញា​​​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៩ បាន​ទៅ​ហើយមែន​ក្តី​ ​ពេល​ថ្មីៗ​នេះ ស្រាប់​តែ​​មាន​​ការ​ស្នើ​ដោយ​ទទួច​ចង់​ឲ្យ​នាង​​ធ្វើ​ជា​​​តំណាងមួយ​ផ្នែក​​​​ទៀត​​ បង្កការ​ភ្ញាក់​ផ្អើល​យ៉ាង​​​ខ្លាំង​តាម​បណ្តាញ​សង្គម​។​

    ​បើ​តាម​គេហ​ទំព័រ​ផ្លូវ​ការ ​Page Miss Cambodia បង្ហើបប្រាប់​ពី​សារ​​សុំ​ការ​សម្រេច​ចិត្ត​​ថា៖ «​អ្នក​ទាំង​អស់គ្នា​ ចង់ឃើញ​កញ្ញា រឿន ណាត នាំយក​កម្ពុជា ​ទៅកាន់​ពិភពលោកជាថ្មី​ដែរឬ​ទេ ការគាំទ្រ​ពី​ប្រជា​ជន​​កម្ពុជា ទាំងអស់គ្នា ជាកម្លាំង​ចិត្ត​ដល់​រឹងមាំ ​សម្រាប់​កញ្ញា ដើម្បី​​ហ្វឹកហាត់​ខ្លួន​​ឲ្យ​កាន់តែ​ល្អ ដើម្បី​នាំ​ឈ្មោះ​​កម្ពុជា ​ក៏ដូចជា​វប្បធម៌ខ្មែរ នៅ​លើក​ឆាក​អន្តរ​ជាតិ​ម្ដង​ទៀត ​បន្ទាប់​ពីកម្ម​វិធី Miss Universe។ តើ​អ្នក​ទាំងទាំងអស់គ្នា ចង់ឃើញកញ្ញាចូល​ប្រកួត​កម្ម​វិធី​ណា​បន្ទាប់​ដែរ?»។​

    ខណៈ​សាមី​ខ្លួន​ផ្ទាល់​ក៏​ចង់ចូល​រួម​ដែរ ក្រោយ​ពី​ឃើញ​មាន​​​មហាជន​ ជា​អ្នកគាំទ្រ ​បាន​ស្នើ​ដោយ​ទទួច​លើ​ខ្លួន​យ៉ាង​ដូច្នេះ​​នោះ​ ខណៈ​អតីត​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​​​ឆ្នាំ​ ២០១៨ កញ្ញា រឿន ណាត កាន់តែ​លេចធ្លោ​លើ​វិថី​សិល្បៈ​សម្តែង ក្រោយ​ពី​លេច​មុខ​ក្នុង​កុន​អប់រំ​​ខ្លី​រឿង «​រឹងមាំ​» ហើយ​​កញ្ញា​ក៏​ទើបតែ​ក្តាប់​បាន​ឱកាស​ថ្មី​មួយ​ទៀត​ថត MV ​ឲ្យ​ផលិតកម្ម​ចម្រៀង​​ធំ​ក្នុង​​​​ស្រុក​​​គឺផលិត​​ហង្សមាស នោះ​បាន​​ឲ្យ​ដឹង​ថា៖ «រូប​នាង​ខ្ញុំ​ផ្ទាល់ ក៏​ចង់​សាង​​ភាព​អស្ចារ្យ​មួយ​នេះ ជូន​​​​ប្រទេស​​ខ្លួន​ម្តង​ទៀត​ផង​​ដែរ​ ក្រោយ​ពី​នាងខ្ញុំមាន​បទ​ពិសោធន៍​ម្តង​មក​នោះ​។ តែ​​ទោះបីជា​ មានការ​ស្នើ​​ដោយ​​ទទួច​ពី​មហា​ជន​​​​យ៉ាង​​ណា​ក្តី ក៏​ខ្ញុំ​ត្រូវ​ការ​ពេល​​សម​សួន​សិន​ដែរ មុន​នឹង​ទៅ​ចូលរួម​​ម្តង​ទៀត​ព្រោះ​​ថា បទ​ពិសោធ​ន៍​​ចាស់​បាន​បង្រៀន​ខ្ញុំ​ច្រើន ជាពិសេស​ឲ្យនាង​​ខ្ញុំ​បានដឹង​ថា ខ្លួន​ឯង​នៅ​ខ្វះ​ខាត​អ្វី​ខ្លះ ឬជួបនូវ​​ឧបសគ្គ​អ្វី​ខ្លះ​​​។ សម្រាប់​ខ្ញុំ​គិត​ថា ត្រូវ​តែហវឹក​ហាត់​ និង​​អភិ​វឌ្ឍ​​សមត្ថ​ភាពខ្លួន​ឯង​បន្ថែម​ដូច​ជា​​ផ្នែក​ចំណេះ​ដឹងទូទៅ​ ការ​ដើរបង្ហាញ​ម៉ូដ និង​​ភាសា​អង់​គ្លេស​ ជាដើម​ ខណៈ​នាង​ខ្ញុំ​ក៏​ត្រូវ​ការ​ពេល​វេលា​​ប្រមាណ​ ១ ឬ ២​ ឆ្នាំ​ ទៀត​សិន​ដែរ ទើប​អាច​សម្រេច​ចូល​រួម​ម្តង​ទៀត»។​

    ក្រោយ​ពី​ចប់​ភារកិច្ច​ជា​តំណាង​បវរ​កញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៨​មក​នោះ ឃើញ​ថា​ ស្រីស្រស់​ ជា​បុប្ផា​មាន​គ្រាប់​ពូជ​មក​ពី​ខេត្ត​កំពង់ចាម កញ្ញា រឿន ណាត កំពុង​​តែ​មាន​រាសី​ឡើង​ក្រឺតៗ និង​មាន​ភាព​លេច​ធ្លោ​​លើ​វិថី​សិល្បៈជា​ច្រើន​ផង​ដែរ។​​ ​បច្ចុប្បន្ន​នេះ តារាសម្តែង​ស្រី និង​តារា​ម៉ូដែល​កញ្ញា រឿន ណាត ​មមាញឹក​ខ្លាំង​ក្នុង​ការដើរ​បង្ហាញ​ម៉ូដ ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ថត​ឲ្យ​ទស្សនាវដ្តី​ ហើយ​លើស​ពី​នេះ ​នាង​ក៏​លេចមុខ​ក្នុង​ការសម្តែង MV បទចម្រៀង​ជាមួយ​កំពូល​តារាចម្រៀង​ប្រុស ឆន សុវណ្ណរាជ នៅ​ផលិតកម្ម​ហង្សមាស​​ ទៀតផង​​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]cebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ