យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃ Global Warming មានការកើនឡើងខុសសព្វមួយដង គឺកម្តៅអប្បបរិមា ក្នុងឆ្នាំ២០១៩ ខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយកើនពី ២,00-២,២០ អង្សា។ ទន្ទឹមនឹងកម្តៅអតិបរិមា មានកម្រិតខ្ពស់ស្រាប់ធ្វើឲ្យមានការប៉ះទង្គិចរវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលឆាប់រហ័សក្នុងនោះ៖
+ ថ្ងៃទី២៩ ខែមេសា៖ បណ្តាខេត្តភាគពាយ័ព្យ ដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង នឹងអាចមានភ្លៀងធ្លាក់កក់ខែពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួនន ហើយនៅបណ្តាខេត្តដទៃទៀតអាចមានភ្លៀងកក់ខែតិចតួច។
+ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហុន កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែពីតិចទៅបង្គួរ។ បន្ទាប់ពីនោះដល់ថ្ងៃទី០៥ ខែឧសភា បណ្តាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ សីតុណ្ហភាពអតិបរមាជាទូទៅមានពី ៣៥ ទៅ ៣៧អង្សា បន្តពីនោះសីតុណ្ហភាពនឹងបន្តកើនឡើង ដោយសីតុណ្ហភាពអតិបរមា អាចមានពី ៣៧ ដល់ ៤១ អង្សា៕