Aguero ជួយ​​ឲ្យ Man City ឡើង​​កំពូល​​តារាង​​វិញ ជាមួយ​​ជ័យជម្នះ​​ទៅ​​លើ Burnley

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Sergio Aguero បានជួយឲ្យក្រុមការពារតំណែងជើងឯក Manchester City ឡើងទៅឈរនៅកំពូលតារាង Premier League វិញ តាមរយៈស៊ុតបញ្ចូលទីបាន ១គ្រាប់នៅនាទី ៦២ ទៅលើក្រុមម្ចាស់ផ្ទះ Burnley នាយប់មិញនេះ។

នេះជាក៏ជាគ្រាប់បាល់ទី២០ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រដូវកាលនេះផងដែរ និងជាគូប្រជែងស្បែកជើងមាសជាមួយ Mohamed Salah និង Aubemeyang ក្នុងនាមអ្នកស៊ុតច្រើនជាងគេ ខណៈ ម្ចាស់ស្បែកជើងមាសនៅ World Cup 2018, Harry Kane ត្រូវអវត្តមានរដូវដល់ចប់រដូវកាល។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola រកបាន ៩១ពិន្ទុនាំមុខក្រុមលេខ២ Liverpool ១ពិន្ទុ ដែលមាន ៩០ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៦ ជើងទី២ ដោយនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ