• នៅ ស្រីពៅ ថា គូ​ប្រកួត​លើ​សង្វៀន One ថ្ងៃសុក្រ​នេះ ល្អជាង Rika ដាច់

    (ភ្នំពេញ)៖​ កីឡាការិនី នៅ ស្រីពៅ បានបង្ហើបចំណុចខ្លាំងរបស់កីឡាការិនីឥណ្ឌូនេស៊ី Priscialla Hertati Lumban Gaol ដែលត្រៀមជួបគ្នា ក្នុងព្រឹត្តិការណ៍ ONE Championship: For Honor នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី០៣ ខែឧសភាខាងមុខថា មិនធម្មតាឡើយ ពោលគឺល្អដាច់ បើធៀបនឹងកីឡាការិនីជើងខ្លាំងថៃ Rika Ishige ដែលនាងធ្លាប់យកឈ្នះ កាលពីខែកុម្ភៈ។

    ស្រីពៅ បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅថា «ប៉ះម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី (Priscialla Hertati) គឺគាត់ល្អទាំងទ្វេ ទាំងការឃ្លេ ទាំងការវាយប្រយោល ហើយកម្លាំងគាត់ក៏ល្អដែរ ខុសឆ្ងាយពី Rika។ Rika គាត់ល្អតែឃ្លេ តែចំណុចខ្សោយគាត់មានច្រើន។ អញ្ចឹងដៃគូរបស់ខ្ញុំ ត្រៀមវ៉ៃថ្ងៃសុក្រនេះ គឺគាត់ល្អមែនទែន។ ប៉ុន្ដែយ៉ាងណា ខ្ញុំប្ដេជ្ញានឹងធ្វើឲ្យបានល្អបំផុត ដើម្បីដណ្ដើមជ័យជម្នះជូនជាតិ»។

    គួរដឹងថា អ្នកលេងគុនខ្មែរមកពីក្លឹបតាឡីដំរីមានរិទ្ធ នៅ ស្រីពៅ មានកេរ្ដិ៍កាន់តែល្បីល្បាញ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ ONE Championship ហើយបានយកឈ្នះកីឡាការិនីជើងខ្លាំងថៃ Rika។ តែថ្ងៃទី០៣ ខែឧសភាខាងមុខ ក្រៅពី ស្រីពៅ កីឡាករកម្ពុជា ចាន់ រតនា ក៏នឹងបង្ហាញវត្តមានជាថ្មី ដោយត្រូវជួបកីឡាករ Rudy Agustian របស់ម្ចាស់ផ្ទះឥណ្ឌូនេស៊ីដូចគ្នា ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ