• Huawei៖ កម្ពុជា នឹងសាក​ល្បង​ចេញ​ផ្សាយ​សេវា​​ 5G ក្នុងពេលឆាប់ៗនេះ

    ប្រធាន​ក្រុ​មហ៊ុន ហួ​វ៉ៃ​ ​ថេ​ក​ណូ​ឡូ​ជី​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេយ៏​ បាន​មានប្រសាសន៍ថា ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ទីមួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍ​ទៅលើ​បច្ចេកវិទ្យា​ថ្មី​គឺ 5G​ ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័រ​សម្តេចនាយករដ្ឋមន្រ្ដី​ ហ៊ុន សែននា​ថ្ងៃ​ទី ២៦ ខែ​ឧសភា​នេះ។

    ​លោក​ វ៉ុ វ៉ៃតាវ ប្រធាន​ក្រុមហ៊ុន​ក៏បាន​បន្ថែមទៀតថា​ ​វិស័យ​ឌីជីថល​នេះ ​គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។​

    ជាងនេះទៀត​ ​ក្រុមហ៊ុន​នឹង​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយនឹង​ស្ថាប័ន​នានា​ទៅលើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ឲ្យកាន់តែទូលំទលាយ។​

    សូមបញ្ជាក់​ផង​ដែរ​ថា បណ្ដា​ប្រទេស​ធំៗ​នៅ​លើ​ពិភពលោក​ មាន ចិន កូរ៉េ រុស្ស៊ី សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ដទៃ​ទៀត កំពុង​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G)។

    ខណៈដែលក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើ​ការ​សាក​ល្បង​បាន​សម្រេច​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ​បាន​សម្រេច​ ក្នុង​តំបន់​ ​Hoàn Kiếm នៃ​ទីក្រុង​ហាណូយ កាលពីពេលថ្មីនេះ រីឯប្រទេសថៃ ក៏បានសាកល្បងបានសម្រេចដូចគ្នាផងដែរ៕

    ដូចនេះ នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ប្រទេស​កម្ពុជា ក៏នឹង​ធ្វើ​ការ​សាក​ល្បង​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ផង​ដែរ៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ