• ពុទ្ធោអើយ មន្ទីពេទ្យបង្អែកស្រុកស្ទោង​ ខេត្តកំពង់ធំ វះកាត់មនុស្សដូចវះកាត់អោយសត្វ !!

    តាមរយៈហ្វេសប៊ុកឈ្មោះ Nana Flower បានធ្វើការរិះគន់ដល់មន្ទីពេទ្យបង្អែកស្រុកស្ទោង​ ខេត្តកំពង់ធំ ដែលវះកាត់ពោះវៀនដុះខ្នែង ដែលវះកាត់មនុស្សដូចវះកាត់អោយសត្វ។

    គណនីយហ្វេសប៊ុកឈ្មោះ Nana Flower បានសរសេររៀបរាប់ថា៖

    “មានជំងឺម្នាក់បានធ្វេីការវះកាត់​ ខ្នែងពោះវៀន​ នៅមន្ទីពេទ្យបង្អែកស្រុកស្ទោង​ ខេត្តកំពង់ធំ​ សូមមេីលពីសភាពជំងឺបន្ទាប់ពីវះកាត់បានរយះពេល​ 5​ ថ្ងៃទាំងអស់គ្នា។

    • អ្នកជំងឺឈ្មោះ​ ទិន​ឡេង​ អាយុ​48ឆ្នាំ​ ភេទប្រុស
    • គាត់ចុកពោះ​នៅផ្នែកខាងស្ដាំ ពេទ្យបានពិនិត្យឃេីញថា​ អ្នកជំងឺរលាក់ខ្នែងពោះវៀន​ ត្រូវតាមដាន​ និង​ ធ្វេីការវះកាត់
    • គាត់បានទទួលការវះកាត់នៅថ្ងៃទី​ 23 / 04 / 2019 មកដល់ថ្ងៃនេះ​គឺថ្ងៃ​ទី​ 28/04/2019 បន្ទាប់ពីការវះកាត់រយះពេល​ 5​ថ្ងៃសភាពអ្នកជំងឺដូចដែលបានឃេីញ។
    • អ្នកជំងឺក្ដៅខ្លួន39​ ទៅ​ 40​ អង្សា​ ពោះឡេីងធំ​ និង​ មានធុមក្លិនស្អយ​ ដក់ដង្ហេីមញាប់​ ជីបចរ155ដង/នាទី​ សំពាធឈាម​ 160/80mmgh
    • អ្នកជំងឺគ្រុនក្ដៅញាក់មិនដេីខ្យល់​ពោះកាន់តែធំ

    អីឡូវកំពុង​តែស្ថិតនៅបន្ទុបសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ115នៅប្រទេសវៀតណាម។ មិនចង់បានអ្វីច្រេីនគ្រាន់តែចង់សួរទៅកាន់ខាងផ្នែកក្រសួងសុខាភិបាល​ ថាវះកាត់ខ្នែងពោះវៀនគេធ្វេីបែបនិងមែន?តេីធ្វេីនេះវាត្រូវតាមវេជ្ជាជីវះរឺអត់?

    រយះពេល5ថ្ងៃកាត់ជេសចេញ​ ចំហរមុខរបួសចោលបែបនិងត្រូវរឺអត់? មកសង្រ្គោះបន្ទាន់ដល់ស្រុកគេ​ ពេទ្យគេសួរថាតេីពេទ្យវះមនុស្សរឺវះសត្វ? សូមក្រសួងសុខាភិបាល​ចុះត្រួតពិនិត្យ​ និងចាត់ចែងអោយបានត្រឹមត្រូវផង៕”

    ប្រភព៖ Nana Flower

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ