• រឿង «Avengers: Endgame» ត្រូវដាក់​សម្ភោធ​​នៅ​ទីក្រុង​ឡូសអេនជឺឡេស ខណៈ​មាន​តួអង្គ Hero ចូលរួម​ច្រើន​កុះករ!

    (ឡូសអេនជឺឡេស)៖ តួអង្គជាច្រើនដែលជា Hero នៅក្នុងរឿង «Avengers: Endgame» ត្រូវបានបង្ហាញខ្លួន នៅក្នុងកម្មវិធីសម្ភោធរឿងជាលើកដំបូង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

    ខ្សែភាពយន្តដែលមានរយៈពេលជាង ៣ម៉ោងនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅលើពិភពលោក ចាប់ពីថ្ងៃទី ២៤ ខែមេសា តទៅ ខណៈដែល​ខ្សែភាពយន្តនេះ បានបញ្ចាំងនៅ ឡូសអេនជឺឡេសនៅថ្ងៃទី២២ ខែមេសា។ Karen Gillan (ខារែន ហ្គីលលាន) ដែលជាតួស្រីNebula នៅក្នុងរឿង «Avengers: Endgame» បាននិយាយថា «ខ្សែភាពយន្តដែលមានរយៈពេលវែង កំឡុងពេលនៃការថតវែង ហើយនៅក្នុងចំណោមខ្សែស្រឡាយរឿង Avenger មានតែលើកនេះទេដែលមានរយៈពេលយូរខ្លាំង។ តែក៏មានភាពអស្ចារ្យខ្លាំងណាស់ដែរសម្រាប់តារាសម្ដែង ដែលជា Hero នៅក្នុងរឿងនេះ»។

    គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង «Avengers: Endgame» គឺជាខ្សែភាពយន្តដែលមានការគាំទ្រខ្លាំងជុំវិញពិភពលោក ក្នុងនោះរួមមាន​ប្រទេសកម្ពុជាផងដែរ ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ