• មិនធម្មតា នៅ​ផ្ទះ​សម្តេច​តេជោ ហ៊ុន សែន មានដាំដំណាំសឹងគ្រប់មុខ គួរឲ្យចង់រស់នៅ…!

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានផ្លាស់ប្តូរការហាត់ប្រាណដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់ មកដើរតាមធម្មជាតិដោយមើលផលដំណាំដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាំដោយផ្ទាល់ដៃ និងដឹកនាំដាំ។

    ជាមួយការបង្ហាញរូបដំណាំបន្លែបង្កា និងដំណាំឈើហូបផ្លែជាច្រើនដើមផងនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ល្ងាចនេះផ្លាស់វិធីហាត់ប្រាណពីការដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់មកដើរតាមធម្មជាតិនៅខាងក្រៅវិញម្តង។ មិនសូវបានដើរទេឆ្លៀតពេលមើលផលដំណាំដែលភរិយាខ្ញុំបានដាំ និងដឹកនាំដាំ»

    ជាការកត់សម្គាល់នៅតាមគេដ្ឋានរបស់ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបដូចជាសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាដើម ក៏បានដាំដុះបន្លែបង្កាផ្សេងៗនៅជុំវិញគេហដ្ឋានសម្រាប់ដាំស្ល និងធ្វើចំណីអាហារជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ