រតនៈ ពិសី ចេញបទ ម៉ែតាមជេរ ទាក់ទាញអ្នកទស្សនា ជាង៣០ ម៉ឺននាក់ ក្នុងឱកាសចូលឆ្នាំថ្មី

ភ្នំពេញៈបញ្ចេញក្បាច់រាំសាកល្បងបទ «ម៉ែតាមជេរ» កាលពីកន្លងទៅរបស់ កញ្ញា រតនៈ ពិសី គឺទទួលបានអ្នកចូលទស្សនាមិនតិចជាង ៣០ម៉ឺន ដងនោះទេ ខណៈនាងបានបញ្ចេញវីដេអូរាំជាផ្លូវការហើយកាលពីចូលឆ្នាំថ្មីៗនេះ។

តារាចម្រៀងចូលចិត្តសំញែងដើមទ្រូងសិចស៊ីរូបនេះក៏រំពឹងថានឹងអាចផ្តល់ការកម្សាន្តសប្បាយសម្រាប់អ្នកគាំទ្រនៅក្នុងឱកាសជួបជុំកម្សាន្តសប្បាយផ្សេងៗផងដែរ។ នាពេលកន្លងមក តារាចម្រៀងស្រីរូបនេះ បាន បញ្ចេញបទចម្រៀងថ្មីៗ ជាច្រើនបទមុនចូលឆ្នាំទុក សម្រាប់រាំលេងកម្សាន្ត ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍ គឺក្រោយបទចម្រៀង ២ បទ របស់តារាចម្រៀងស្រីកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើងស្រដៀងគ្នា និងចេញមុនក្រោយគ្នាប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ទោះចេញបុកគ្នាស្ទើរចំពេលតែមួយក្តី ប៉ុន្តែបទចម្រៀងទាំងនេះបានបង្ហាញពីចង្វាក់ និងក្បាច់រាំផ្សេងៗពីគ្នាគឺបទរបស់កញ្ញា រតនៈ ពិសី នាង បញ្ជាក់ថា៖ «បទថ្មីរបស់នាងខ្ញុំទើបនឹងចេញក្រោយមែន ប៉ុន្តែនាងខ្ញុំ បានសម្រិតសម្រាំងអស់ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី»។ នាងបន្តថា៖«ដោយសារចង់មានបទថ្មីផ្ទាល់ខ្លួន ខ្ញុំបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀងពិសេសនេះឡើង។ ទោះជាយ៉ាងណាបទចម្រៀងរបស់នាង មិនមានបំណងប្រកួតប្រជែងជាមួយសិល្បកររូបណានោះដែរ»។

តារាស្រីរូបនេះបញ្ជាក់ដែរថា បទចម្រៀងនេះ ជួយច្រៀងដាស់តឿនដល់ក្មេងស្រីដែលក្មេងស្រី ដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នាបង្កើតក្បាច់រាំថ្មី ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ៕ Piseth – Baykdang

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ