Eriksen ជួយឲ្យ Spurs ឆ្លងចូល Top-4 វិញ ក្រោយ​​ស៊ុត​​ចូល​​ចុង​​​ម៉ោង​​ឈ្នះ Brighton (មានវីដេអូ​ highlight)

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើ-ប្រយុទ្ធ Christian Eriksen បានជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ នៃ Premier League តាមរយៈរកបាន១គ្រាប់ចុងម៉ោងទៅលើក្រុមភ្ញៀវ Brighton & Hove Albion ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន White Hart Lane។

ការប្រកួតដែលបានធ្វើឡើងនារាត្រីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ១គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករ សញ្ជាតិដាណឺម៉ាក នៅនាទីទី៨៨ វាគ្រប់គ្រាន់ល្មមសម្រាប់ក្រុមម្ចាស់ផ្ទះរកបាន ៣ពិន្ទុបន្ថែម ដែលមានពិន្ទុសរុប ៧០ រុញក្រុមតោខៀវ Chelsea ធ្លាក់មក លេខ៤ វិញដោយមាន ៦៧ពិន្ទុ។

ក្រុមដែលទើបចាញ់ Man City ១-០ និងត្រៀមប៉ះ Ajax នៅដើមខែក្រោយនេះ Spurs បានកំពុងតែឈរនៅ ចំណាត់ ថ្នាក់លេខ៣ បណ្តោះអាសន្ន និងនាំមុខក្រុមលេខ៥ Arsenal ចំនួន ៤ពិន្ទុផងនោះ រំពឹងថានឹងបញ្ចប់ទៅ ដោយចំណាត់ ក្នុងតំណែង Top-4 ដ្បិតនៅសល់តែ ៣ប្រកួតក្នុងដៃនឹងបិទរដូវកាល Premier League ស្របពេល Brighto នៅក្រៅតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ ពោលគឺឈរនៅចំណាត់ថ្នាក់លេខ១៨ ដោយមាន៣៤ពិន្ទុ។

Tottenham Hotspur នឹងត្រូវប៉ះ West Ham United នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈ Brighton ត្រូវស្វាគមន៍ ក្រុមសារិកាព្រៃ Newcastle United នៅរាត្រីថ្ងៃអាទិត្យ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ