• Ivan Rakitic ត្រូវ​អវត្តមាន​ក្នុង​ជំនួប​ក្រុម Barcelona ប៉ះ Alaves នៅ La Liga រាត្រីនេះ

    (កាតាឡាំង)៖ កីឡាករខ្សែបម្រើ Ivan Rakitic ត្រូវទុកឲ្យសម្រាកក្នុងជំនួបរវាងក្រុមអ្នកមានបុណ្យ FC Barcelona ទល់នឹងក្រុមម្ចាស់ផ្ទះ Deportivo Alaves ក្នុងសប្តាហ៍ទី៣៤ ជើងទី២ នៃក្របខណ្ឌលីគកពូលអេស្ប៉ាញ La Liga។

    បើយោងតាមគេហទំព័ររបស់ក្លឹបស្ថិតនៅតំបន់ Catalan មួយនេះបានបញ្ជាក់ថា កីឡាករខ្សែបម្រើប្រយុទ្ធក្រូអាត Rakitic ត្រូវបានទុកឲ្យសម្រាក ដើម្បីលេងនៅ UEFA Champions League នាដើមខែក្រោយនេះទល់នឹងក្រុមហង្ស ក្រហម Liverpool ក្នុងជើងទី១ នៃវគ្គ៤ក្រុមចុងក្រោយ ដែលជាការខកខានក្នុងលីគចំនួន ២ប្រកួតនារដូវកាលនេះ តែបានបង្ហាញខ្លួនគ្រប់ការប្រកួតនៅ Champions។

    ជាមួយគ្នានោះ កីឡាករខ្សែការពារ Thomas Vermaelen ក៏មានឈ្មោះក្នុងបញ្ជីកីឡាករត្រៀមប្រកួតវិញផងដែរក្នុង កីឡាករ១៨រូបដែលគ្រូបង្វឹក Ernesto Valverde បានកោះហៅមកហ្វឹកហាត់ត្រៀមប្រកួតទល់នឹង Alaves នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៩ រួមមានខ្សែប្រយុទ្ធ Suárez, Messi, Dembélé, Malcom ខ្សែបម្រើមាន Busquets, Coutinho, Arthur ខ្សែការពារមាន Cillessen, Semedo, Piqué, Jordi Alba, និងអ្នកចាំទី Ter Stegen ហើយកីឡាករបម្រុងរួមមាន Lenglet, Sergi Roberto, Aleñá, Vidal, Umtiti និង Vermaelen។

    Barcelona កំពុងឈរលើកំពូលតារាង La Liga ដោយមាន ៧៧ពិន្ទុ ហើយគូប្រជែង Alaves ឈរនៅលេខរៀងទី៨ ដោយមាន ៤៦ពិន្ទុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ