• ករណីផ្ទុះគ្រាប់បែកនៅស្រីលង្កា៖ មនុស្សស្លាប់កើនដល់៣១០នាក់ និងជាង៥០០នាក់របួស ខណៈមិនស្គាល់អ្នកប្រព្រឹត្ត

    (ស្រីលង្កា)៖ អាជ្ញាធរស្រីលង្កានៅថ្ងៃអង្គារនេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុង​ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅក្នុងព្រះវិហារគ្រិស្តសាសនា កាលពីថ្ងៃអាទិត្យកន្លងទៅបានកើនឡើងដល់ ៣១០នាក់ហើយ និងជាង៥០០នាក់ទៀតរងរបួស ខណៈក្រុម ឬជនដែលស្ថិតនៅពីក្រោយអំពើភេរវកម្មនេះ នៅតែបន្តស្ថិតក្នុងភាពអាថ៌កំបាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩។

    ជាមួយគ្នានោះដែរ នៅថ្ងៃអង្គារនេះប្រជាជនស្រីលង្កាបានតម្រូវឲ្យស្មឹងស្មាតរយៈពេល ៣នាទី ដើម្បីរំលែកទុក្ខដល់ជនរងគ្រោះ ខណៈសេវាជាច្រើននៅទូទាំងប្រទេស ក៏បានផ្អាកសកម្មភាពរបស់ខ្លួន​ប៉ុន្មាននាទីផងដែរ អំឡុងពេលមេដឹកនាំ អ្នកនយោបាយ កងកម្លាំងសន្តិសុខ និងប្រជាជនទាំងមូលធ្វើការស្មឹងស្មាត ដែលបាន​ចាប់ពីម៉ោងពី ៨៖៣០នាទីដល់ម៉ោង ៨៖៣៣នាទីព្រឹកមិញនេះ។

    គួរបញ្ជាក់ថា ជាការចូលរួមរំលែកទុក្ខ រដ្ឋាភិបាលស្រីលង្កាបានស្នើឱ្យមានការដោតទង់ស​នៅក្រៅផ្ទះ និងស្ថាប័នរដ្ឋ នៅអំឡុងពេលកាន់ទុក្ខថ្នាក់ជាតិរយៈពេលមួយថ្ងៃ។ មិនត្រឹមតែ​នៅស្រីលង្កាដែលជាប្រទេសរងគ្រោះផ្ទាល់នោះឡើយ ដោយនៅបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសដែលគោរពប្រតិបត្តិគ្រិស្តសាសនា ក៏បានចូលរួមមរណទុក្ខជាមួយ​ប្រជាជនស្រីលង្កាផងដែរ តាមរយៈសាររំលែកទុក្ខដោយផ្ទាល់មកកាន់​រដ្ឋាភិបាលស្រីលង្កា និងការរំលេចទង់ជាតិស្រីលង្កា នៅតាមទីតាំងប្រវត្តិសាស្ត្រនៃទីក្រុងរបស់ពួកគេជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ