• Chelsea ឡើង​មក​ឈរ​ក្នុង​តំណែង Top-4 វិញ បើ​ទោះ​បីជា​ស្មើ Burnley ក៏ដោយ

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានហក់មកឈរនៅតំណែង Top-4 វិញ បើទោះបីជារកបានត្រឹម ១ពិន្ទុក្នុងទឹកដីពេលលេងស្មើលទ្ធផល ២-២ ទល់នឹងក្រុមភ្ញៀវ Burnley ក្នុងសប្តាហ៍ទី៣៥ ជើងទី២ នៅកីឡដ្ឋាន Stamford Bridge នារាត្រីចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

    ១ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Sarri ផ្លាស់ពីលេខរៀងទី៥ មកកាន់លេខរៀងទី៤ បណ្តោះ អាសន្នវិញ ដោយមាន ៦៧ពិន្ទុលើសក្រុមលេខ៥ Arsenal ដែលមាន ៦៦ពិន្ទុ ខណៈក្រុមកាំភ្លើងធំមួយនេះនេះ នៅសល់ ១ប្រកួតក្នុង ដៃ។

    ក្នុងជំនួបដ៏ស្វិតស្វាញនេះដែរ ត្រឹមរយៈពេល ២៤នាទីប៉ុណ្ណោះក្រុមទាំងពីរបានស៊ុតគ្នា និងរកបានម្នាក់ ២គ្រាប់ រៀងៗ ខ្លួន មុនពេលវគ្គទី២ ពុំមានគ្រាប់បាល់កើតឡើងបន្តទៀតឡើយ ពីការធ្វើបានសម្រេចដោយកីឡាករ សញ្ជាតិបារាំង Kante គ្រាប់បើកឆាកនៅនាទី១២ មុនពេលមិត្តរួមក្រុម Higuain រកបានគ្រាប់ទី២ នៅនាទីទី១៤ ដែលជាគ្រាប់បាល់ វាយបក ក្រោយពេល Hendrick និង Barnes រកបានម្នាក់១គ្រាប់ឲ្យ Burnley នៅនាទីទី៨ និងនាទីទី២៤។

    Chelsea បន្តខកខានឡើងទៅឈរនៅលេខ៣ ដូចក្លឹប Arsenal ផងដែរ បន្ទាប់ពីពួកគេបានបរាជ័យក្រោម ថ្វីជើងរបស់ ក្រុមភ្ញៀវ Crystal Palace ៣-២ កាលពីរាត្រីថ្ងៃអាទិត្យ ជាមួយនឹងគូប្រជែង Burnley បន្តឈរនៅ លេខរៀងទី១៥ ដោយមាន ៤០ពិន្ទុ នៅក្រៅតំបន់កាត់ចោល ៩ពិន្ទុដោយនៅសល់ ៣ប្រកួតក្នុងដៃមុនបិទ រដូវកាល Premier League ឆ្នាំ២០១៨-២០១៩ នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ