• ផ្សារទំនើបនៅថៃ និងវៀតណាមមួយចំនួនកំពុងប្រើ «ស្លឹកចេក» ជំនួសថង់ផ្លាស្ទីក ដើម្បីវេចខ្ចប់បន្លែ

    កាលពីដើមខែមីនាផ្សារទំនើបមួយនៅក្នុងប្រទេសថៃ បានល្បីសុះសាយដោយសារពួកគេប្រើការវេចខ្ចប់ស្លឹកចេក សម្រាប់ខ្ចប់ផលិតផលស្រស់ៗ។ ជាក់ស្តែងប៉ុន្មានរយៈនេះផ្សារទំនើបជាច្រើននៅប្រទេសវៀតណាមក៏កំពុងតែអនុវត្តការវេចខ្ចប់បន្លែ ដោយប្រើស្លឹកចេកនេះផងដែរ ដើម្បីចូលរួមការបន្ថយផ្លាស្ទីកដែលកំពុងក្លាយជាបញ្ហារបស់ពិភពលោក ខណៈដែលវៀតណាមផ្ទាល់គឺជាអ្នកផលិតថង់ផ្លាស្ទីកលំដាប់ទី ៤ របស់ពិភពលោក ក្នុងចំណោមសំណល់ផ្លាស្ទីកដែលត្រូវបានគេបោះចូលទៅក្នុងសមុទ្រ។

    យោងទៅតាមកាសែត Tuoi Tre News បានឱ្យដឹងថា បណ្តាញផ្សារទំនើបធំៗដូចជា៖ Lotte Mart របស់ទីក្រុងហូជីមិញ និង Saigon Co.op គឺកំពុងប្រើប្រាស់វិធីសាស្ត្រនេះ។ ក្រុមហ៊ុន Saigon Co.op បានបង្ហើបថា ពួកគេនឹងមានផែនការដើម្បីជំនួសការប្រើប្រាស់ផ្លាស្ទីកមកជាស្លឹកចេកវិញ នៅទូទាំងសាខារបស់ Co.opmart, Co.op Xtra, Co.op Food និង Co.op Smiles។ ចំណែកផ្សារទំនើប Big C ក៏បានអនុវត្តវិធីសាស្រ្តវេចខ្ចប់ថ្មីនេះនៅតាមបណ្តាសាខានៅភាគកណ្តាល និងភាគខាងត្បូងរបស់ប្រទេសដូចគ្នា។ ប៉ុន្តែលើសពីនេះ Big C ក៏ធ្លាប់បានអនុវត្តថង់យួរដៃដែលធ្វើចេញពីម្សៅពោត មុនពេលអនុវត្តមកជាការប្រើប្រាស់ស្លឹកចេកនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ