• កម្ពុជា​រក​ចំណូល​បាន​ជាង ៦១លាន​ដុល្លារ ពី​ការ​នាំចេញ​ជ័រ​កៅស៊ូ​​ជាង ៤ម៉ឺនតោន នៅ​ត្រីមាស​ទី១ ឆ្នាំនេះ

    (ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង៤ម៉ឺនតោន ទទួលបានចំណូលជាង៦១លានដុល្លារអាមេរិក។ បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

    របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩នេះ មានតម្លៃ១,២៧៩ដុល្លារក្នុង១តោន តម្លៃនេះបានកើនឡើងចំនួន១៧៩ដុល្លារក្នុង១តោន ស្មើនឹង១២ភាគរយ។

    សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា។

    សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

    ប្រភព៖​ Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ