ភ្នំពេញៈ តារាសម្តែងស្រីស្រស់ស្អាត និងពិធីការិនីទូរទស្សន៍បាយ័ន កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន ដែលមិនមានវត្តមានក្នុងវិស័យសម្តែងខ្សែភាពយន្តតូចធំ ដោយមានការសង្ស័យពីបណ្តាមហាជនថា គូស្នេហ៍របស់នាងមិនឲ្យសម្តែង ព្រោះខ្លាចមានការប៉ះពាល់រាងកាយស្រីស្រស់ ខណៈថ្មីៗនេះនាងបានបង្ហាញវីដេអូឃ្លីបខ្លីក្នុងការសម្តែងរឿងថ្មីរបស់ទូរទស្សន៍បាយ័ន «ទាសករបេះដូង»។
តារាសម្តែងស្រី និងជាពិធីការិនីប្រចាំនៅទូរទស្សន៍បាយ័នកញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន ដែលនូវតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារាជំនាន់ក្រោយ មិនសូវមានវត្តមានក្នុងការសម្តែងភាពយន្ត ដោយលេចមុខតារាស្រីរូបនេះនៅក្នុងការសម្តែងMVប៉ុណ្ណោះ ស្របពេលតារារួមជំនាន់កំពុងប្រដេញគ្នាសម្តែងមិនថារឿងដុំ ឬរឿងភាគ។
ស្រីស្រស់ នីរ័ត្ន បានប្រាប់ពីមូលហេតុ ដែលមិនលូវមានវត្តមានក្នុងការសម្តែងរឿងថា៖«យូរៗគឺបងទទួលការសម្តែងម្តង ដោយសារតែបងរវល់ក្នុងការធ្វើជាពិធីការិនីផង ការសម្តែងក្នុងMVផង និងរបររកស៊ីផ្ទាល់ខ្លួនរបស់បងផង ចឹងបងអត់អាចដកឃ្លាមកសម្តែងរឿងបានទេ»។
ក្រៅពីការងារក្នុងសិល្បៈពិធីការិនីល្បីឈ្មោះ និងមានចរឹករមទម្យប្រចាំនៅទូរទស្ស៍បាយ័ន ហ៊ីន ច័ន្ទនីរ័ត្ន ក៏មានលក់សម្លៀកបំពាក់ក្នុងបណ្តាញសង្គម ព្រមទាំងមានលក់ផលិតផលថែរក្សាសម្រស់ ដែលមានយីហោរប្រ៊េនថា«U.ME Cosmetic»ផងដែរ។
តារាស្រីសាច់សរខ្ចី និងមានផ្ទៃមុខស្រស់ថ្លាគូរឲ្យចង់គួយគន់កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន បានប្រាប់ពីមូលហេតុដែលសម្រេចចិត្តថតកុនថ្មីរឿង «ទាសីបេះដូង»សម្តែងជាតួរឯកស្រីនេះថា៖«រឿងនេះបងបានចាប់ផ្តើមថតតាំងពីពាក់កណ្តាលឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែទើបតែចាក់បញ្ចាំង ដោយសារតែរឿងនេះជារឿងបែបស្នេហា ហើយណាមួយបងខានថតរឿងយូរ ចឹងហើយបងចង់ថតទុកជាស្នាដៃបងមួយទៅ ពិសេសកុំឲ្យអ្នកគាំទ្រគាត់ភ្លេចមុខបង ព្រោះបងខានថតរឿងយូរពេកហើយ»។
បន្ទាប់ពីបានសម្តែងក្នុងរឿង«ទាសីបេះដូង» ដែលកំពុងតែចាប់ផ្តើមចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍បាយ័នហើយ តារាស្រីរូបនេះ បានបញ្ជាក់ថា មិនទាន់បានទទួលកុនបន្តទៀតទេ ហើយក៏មិនទាន់មានគម្រោងថានឹងថតកុនដុំដូចគ្នា ប៉ុន្តែចំពោះការសម្តែងក្នុង MV វិញ គឺនៅទទួលធម្មតា ចាំឲ្យមានពេលទំនេរជាងនេះ ទើបកញ្ញា នីរ័ត្ន ចាប់ផ្តើមទទួលសម្តែងបន្តទៀត។
ខណៈតារាស្រីរូបនេះកាន់តែមានរូបសម្រស់កាន់តែស្រស់ស្អាត និងមានពាក្យចចាមអារាមថាមានកន្លង់តាមសុំស្នេហ៍រាប់មិនអស់ ថែមទាំងលេចលឺមកថាកញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន មានគូរស្នេហ៍រួចហើយនោះ តារាស្រីរាងខ្ពស់ស្រឡះបានបញ្ជាក់ថា៖«សព្វថ្ងៃបងមិនទាន់មានគូរស្នេហ៍អីទេ ហើយក៏អត់ទាន់បានគិតគូរពីរឿងនេះដែរ ណាមួយក៏អត់ហ៊ាននិយាយថាមានគម្រោងថានឹងយកពេលណាដែរ ដោយសាររឿងនេះវាមិនទៀងទេ»៕