• កម្ពុជាគ្រោងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ នៅខេត្តមណ្ឌលគិរី

    (មណ្ឌលគិរី)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាននាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាអំពីប្លង់មេសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ នៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន។

    លោកបានបន្តថា កាលពីពេលថ្មីៗកន្លងទៅ លោកបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណកម្មាធិការគោនយោបាយសេដ្ឋកិច្ចជាតិ ដើម្បីស្តាប់នូវសំណូមពរ និងវិធានការចាំបាច់មួយចនួន ដើម្បីលើកស្ទួយវិស័យទេសចរជាតិ ក្នុងនោះក៏មានការពិភាក្សាអំពីការសិក្សាផែនការមេអភិវឌ្ឍន៍នៅតាមបណ្តាខេត្តមួយចំនួន ពិសេសខេត្តមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ល្អពិសិដ្ឋ និងមានលក្ខខណ្ឌអាកាសធាតុល្អប្រសើរ អាចដាំបន្លែ និងផ្កាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រោះបច្ចុប្បន្នកម្ពុជាបាននិងកំពុងនាំចូលបន្លែ និងផ្កាជាច្រើនពីប្រទេសជិតខាង។

    លោកបន្តថា «នៅក្នុងផែនការនេះដែរ រាជរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឆាប់រហ័ស និងសម្រាប់ដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ