• តារាស្រីឆ្នើមរបស់ថៃ Bella Ranee ជាមួយ​នឹងការ​ជោគជ័យ​អាជីព​សិល្បៈ ក្នុង​វិស័យ​កម្មភាពយន្ត​បុរាណថៃ

    (ថៃ)៖ តារាស្រីឆ្នើមរបស់ថៃ កញ្ញា Bella Ranee បានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីចូល រួមសម្តែងភាពយន្ត ដែលផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន គឺរឿង «បុព្វេសន្និវាស»។ ទាំងនេះ បានធ្វើឱ្យអាជីព សិល្បៈរបស់នាង មានភាពជោគជ័យខ្លាំង ក្នុងវិស័យឧស្សាហ៍កម្មភាពយន្តរបស់ថៃ។

    ជាការកត់សម្គាល់ តារាស្រីរូបនេះបានបង្ហាញវត្តមានជាញឹកញាប់ ក្នុងព្រឹត្តិការណ៍ធំៗជាច្រើន នៅទីក្នុងបាងកក និងបណ្តាខេត្តនានា។ Bella Ranee ក៏ត្រូវបានទស្សនិកជន មើលឃើញថា អាចច្រៀងយ៉ាងពិរោះក្នុងកម្មវិធីក្នុង ស្រុក និងក្នុងក្រៅស្រុកនាមជាឯកអគ្គរដ្ឋទូត ឱ្យក្រុមហ៊ុនបរទេសនានាជាដើម។ លើសពីនេះ នាងបានចូលរួម ក្នុងកម្មវិធីផលិតផលថែរក្សាសម្រស់នៅតាមបណ្តាប្រទេសជាច្រើនទៀតផងដែរ។

    ក្នុងការប្រគុំតន្រ្តី «Love In Space» តារាស្រីរូបនេះ ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងនាមជាតារាចម្រៀង ដ៏មានប្រជាប្រិយភាព ជាមួយនឹងលោក Peck Palitchoke ហើយអ្នកទាំងពីរបានសម្តែងនូវក្បាច់រាំយ៉ាង ទាក់ទាញ រួមផ្សំជាមួយនឹងការបង្ហើរសំនៀងយ៉ាងពិរោះផងនោះ រឹងតែធ្វើឱ្យ Bella មានប្រជាប្រិយភាព ថែមទៀត។

    គួរជម្រាប់ថា សម្រាប់ខ្សែភាពយន្តដែល Bella បានចូលរួមសម្តែង គឺសុទ្ធសឹងតែទទួលបានការគាំទ្រច្រើនពីទ ស្សនិកជន ព្រោះការចូលទស្សនា គឺមានចំនួនខ្ពស់លើសពីការស្មាន ខណៈនេះជាភាពលទ្ធផល ដ៏អស្ចារ្យ មួយរបស់តារាស្រីរូបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ