ស្លាប់២នាក់ និង​រងរបួស​ជា​​ច្រើន​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ​ដោយ រថយន្ត​បែន​ដឹកថ្ម​​មួយ​គ្រឿង បុកចូល​ផ្ទះ​ប្រជា​ពលរដ្ឋ

(ត្បូងឃ្មុំ)៖ តាមសេចក្ដីរាយការណ៍ ពីខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយ រថយន្ដបែនដឹកថ្មមួយគ្រឿង បានបុកចូលផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យមានជនរងគ្រោះ២នាក់ ស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាលជាច្រើននាក់។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង នាវេលាម៉ោងប្រមាណ០៨៖០០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ផ្សាយជូនជាបន្ដបន្ទាប់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ