• ការប្រគំតន្ត្រីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទីពីរបានមកដល់ខេត្តកំពង់ចាមហើយ

    កំពង់ចាម៖ ការប្រគំតន្រ្តីយក្សនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរចាប់​ផ្តើម​ប្រព្រឹត្តធ្វើឡើង​​នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី​ ១៤ ដល់ទី ១៦ ខែមេសា នៅបរិវេណកោះពេជ្រក្បែរផ្សាររាត្រី។

    ការប្រគំតន្រ្តីយក្សរបស់ស្រាបៀរអាន់ឆ័រនឹងផ្តល់ភាពរំភើបរីករាយក្រៃលែងសម្រាប់ទស្សនិកជនរស់នៅខេត្តកំពង់ចាម និងមកពីបណ្តាស្រុកនានានៅជិតខេត្តកំពង់ចាម។ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរឆ្នាំ ២០១៩​នេះ អតិថិជនជាវស្រាបៀរអាន់ឆ័រចាប់ពី ៦ កំប៉ុង/ដប នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរង្វាន់ពីស្រាបៀរអាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរកម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យសម្រាប់អង្គុយលេង។

    កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ នៅសា នៅបរិវេណកោះពេជ្រក្បែរផ្សាររាត្រី ទីរួមខេត្តកំពង់ចាម ​ បានចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ​ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជាច្រើនរូបទៀតដូចជាអ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា លោក នីកូ អ្នកនាងសុគន្ធ នីសា អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ កញ្ញា សួស វីសា កញ្ញា ទេព បូព្រឹក្ស លោក នី រតនា ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

    កម្មវិធីនេះនាំមកជួនលោកអ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

    ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ពិសេសនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។​

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ