• សំបុត្រ​ចូល​ទស្សនា World Cup 2019 ផ្នែក​ស្រ្តី ជាង ៧២០,០០០សន្លឹក ត្រូវ​បាន​លក់​អស់!

    (ប៉ារីស)៖ សំបុត្រចូលទស្សនាព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup 2019 នៅប្រទេស បារាំង ប្រមាណជាង ៧២០,០០០សន្លឹកត្រូវបានលក់អស់ នេះបើយោងតាមការចេញផ្សាយដោយសហព័ន្ធ FIFA នៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

    មន្រ្តីប្រធានពាណិជ្ជកម្ម FIFA លោក Philippe Le Floc’h បានថ្លែងប្រាប់ BBC ថា «តាមរយៈទិន្នន័យនេះយើង អាច វាយតម្លៃបានថា មានអ្នកគាំទ្រច្រើនចំពោះយុទ្ធនាការនេះ ខណៈដែលពួកយើងក៏កំពុងរង់ចាំមហា ព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះផងដែរនៅទូទាំងប្រទេសបារាំងជាមួយនឹងអ្នកគាំទ្ររបស់ពួកយើង»។

    លោក Philippe បានបន្ថែមទៀតថា វាមានការកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាល Women’s World Cup 2015 នៅប្រទេសកាណាដា គឺលក់អស់ត្រឹមតែ ៦៦៥,៨៥៧សន្លឹកប៉ុណ្ណោះ លើចំនួនសរុបរហូតដល់ ១,៣៥៣,៥០៦សន្លឹករហូតដល់ថ្ងៃប្រកួត។

    ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង Women’s World Cup 2019 ដែលមានបារាំងធ្វើម្ចាស់ផ្ទះនោះ នឹងចាប់ ផ្តើមប្រកួតផ្លូវការនៅថ្ងៃទី៧ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ដោយប្រកួតបើក ឆាកម្ចាស់ផ្ទះបារាំង ប៉ះកូរ៉េខាងត្បូង ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Parc de Princes ស្ថិតក្នុងទីក្រុងប៉ារីស ដែលជាទឹកដីរបស់ក្លឹប Paris Saint-Germain ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅទីក្រុង Lyon៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ