ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំសាងសង់ នៅលើកទឹកដីខេត្តកណ្តាល និងតាកែវនោះ អាចនឹងត្រូវចំណាយពេលវេលាពី៤ ទៅ៦ឆ្នាំ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ថ្មីៗនេះ គណៈកម្មការអន្តរក្រសួងដែលមានឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាននោះ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល និងតាកែវ មានភារកិច្ច, ក្នុងការពិនិត្យ, សិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី, រួមទាំងការពិនិត្យ, ផ្តល់យោបល់លើផែនការមេ, តាមដាន និងត្រួតពិនិត្យការសាងសង់ ជាពិសេសការសិក្សាវាយតម្លៃដី, ការដោះស្រាយដីធ្លី, ការរៀបចំដីធ្លី គឺត្រូវការពេលវេលាមួយ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា យល់ឃើញថា សម្រាប់គម្រោងអាកាសយានដ្ឋានថ្មីមិនទាន់ដឹងទេថា នឹងចាប់ផ្តើមនៅពេលណាទេ អាស្រ័យទៅលើគណៈកម្មការដោះស្រាយផ្នែកសង្គម និងបរិស្ថានពិសេសពាក់ព័ន្ធនឹង ដំណោះស្រាយដីធ្លី តែលោកយល់អាចនឹងត្រូវការពេលប្រហែល១ ឬ២ឆ្នាំ ទើបដោះស្រាយចប់៕