ម្ដង​នេះ OnePlus នឹងបញ្ចេញទូរស័ព្ទថ្មីដល់ទៅ ៣ ស៊េរី សុទ្ធ​តែ​គីឡូ​ធ្ងន់!

ដំណឹងនៃការ​លេច​ធ្លាយ​នូវ​រូបភាពជា​ច្រើន​សន្លឹក ​ពី​គណនី @OnLeaks លើ​បណ្តាញ​សង្គម Twitter កំពុងតែបន្តក្តៅគគុកទៀតហើយ ដែលម្តងនេះ​បង្ហាញ​ព័ត៌មាន​ច្បាស់​ៗ​ថា OnePlus ​នឹង​ធ្វើ​កម្មវិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៩ មានដល់ទៅ ៣ ស៊េរី សុទ្ធ​តែ​គីឡូ​ធ្ងន់។

​ -OnePlus 7 មាន​អេក្រង់ ​៦,៤ អ៊ិញ​អេក្រង់​ប្រភេទ AMOLED រចនា​ម៉ូឌ​តំណក់​ទឹក​បង្កប់​កាមេរ៉ា​ខាង​មុខ ​ឯ​កាមេរ៉ា​ក្រោយ ៣ គ្រាប់​ទំហំ ៤៨ មេហ្ភាភិចសែល(ជា​កាមេរ៉ា​មេ) និង​ប្រើ​ឈីប​Snapdragon 855 ​SoC មាន​ RAM ទំហំ 12GB ដំណើរការ​លើ Android Pie អម​ផ្ទៃ​កម្មវិធី OxygenOS។

-OnePlus 7 Pro ​មាន​អេក្រង់ ៦,៦ អ៊ិញ​បំពាក់​អេក្រង់​កោង ​កាមេរ៉ា​មុខ​ផុស​ជា​ប្រភេទ Pop-up ​មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់​ (48MP+16MP+8MP) ដាក់​ឡេន Telephoto+Ultra Wide+ Monochrome ប្រើ​ឈីប​ Snapdragon 855 ​SoC មាន​អង្គ​ផ្ទុក 256GB បន្សំ​ថាមពល​ថ្ម​ធំ ៤ ០០០ mAH និង​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស Dash Charging កម្លាំង ៤៤ វ៉ាត់។

-OnePlus 7 Pro 5G នឹង​បំពាក់​ឈីប​ (X50) Snapdragon 855 ​SoC ចំពោះលក្ខណៈសម្បត្តិផ្សេងទៀតនៅមិនទាន់ច្បាស់នៅឡើយទេ

បញ្ជាក់​ថា​ចំពោះ​តម្លៃ​ជំនាន់ OnePlus 7 អាច​ក្បែរ ៦០០ ដុល្លារ ឯ OnePlus 7Pro 5G ​ក៏​មិន​ដល់​ ១ ពាន់​លាន​ដុល្លារ​ដែរ នេះ​បើ​តាម​ការ​សន្យា​កន្លង​មក​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន OnePlus ផ្ទាល់​ធ្លាប់​លើក​ឡើង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ