ក្រសួងធនធានទឹកឲ្យដឹងថាពីថ្ងៃទី១៩ ដល់២៤ ខែមេសា សីតុណ្ហភាពអតិបរមានឹងបន្តកើនឡើងដល់៤០អង្សាសេ ខណៈភ្លៀងកក់ខែចុះខ្សោយឬស្ទើរតែគ្មាន។
ក្រសួងធនធានទឹកនៅថ្ងៃនេះបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានសរសេរថាពីថ្ងៃទី១៩ ដល់២៤ សីតុណ្ហភាពអតិបរមានឹងបន្តកើនឡើងចន្លោះពី៣៧ ទៅ៤០អង្សាសេ។
ក្រសួងបន្តថានៅតាមបណ្ដារាជធានីខេត្តមួយចំនួន ភ្លៀងកក់ខែនឹងចុះខ្សោយ និងកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុងតែម្ដង។
ជាមួយគ្នានេះដែរក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នទៅនឹងបាតុភូតខ្យល់កន្ត្រាក់ផងដែរ៕