ការចាប់ឆ្នោតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោកឆ្នាំ២០២២ (FIFA World Cup 2022)ប្រចាំតំបន់អាស៊ីមុននេះបន្តិចនៅប្រទេសម៉ាឡេស៊ីចេញហើយគឺកម្ពុជាត្រូវជួបប្រទេសប៉ាគីស្ថាន។
ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារត្រូវបានបែងចែកជា៦តំបន់គឺ តំបន់អាស៊ី (AFC) តំបន់អាហ្វ្រិក (CAF) តំបន់អាមេរិកខាងជើង កណ្ដាល និងការីប៊ៀន (CONCACAF) តំបន់អាមេរិកខាងត្បូង (CONMEBOL) តំបន់អូស្យានី (OFC) និង តំបន់អឺរ៉ុប (UEFA)។
តំបន់អាស៊ីមានប្រទេសចំនួន១២ត្រូវបានចែកពីរក្រុមតាមចំណាត់ថ្នាក់ពិភពលោក FIFA Ranking ចាប់ពីលេខ ៣៥-៤៦ (គិតតំបន់អាស៊ី) ត្រូវប្រកួតជម្រុះជុំទី១ដើម្បីរក៦ក្រុមឡើងទៅជុំទី២។ ការចាប់ឆ្នោតគឺប្រទេស៦កម្រិត Seeded ជួប៦ប្រទេសកម្រិត Unseeded ដែលលទ្ធផលដូចខាងក្រោម៖
- ម៉ាឡេស៊ី vs ទីម័រខាងកើត
- កម្ពុជា vs ប៉ាគីស្ថាន
- ម៉ាកាវ vs ស្រីលង្កា
- ឡាវ vs បង់ក្លាដេស
- ប៊ូតាន់ vs កោះ Guam
- ម៉ុងហ្គោលី vs ប្រ៊ុយណេ
ការប្រកួតជើងទី១ នឹងធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅទឹកដីកម្ពុជា និងជើងទី២ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នៅទឹកដីប៉ាគីស្ថាន៕