• ៣ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវជាតិ-អន្តរជាតិប្រមាណ ៧លាននាក់ ដើរលេងកម្សាន្តចូលរួមក្នុងព្រឹត្តិការណ៍សង្រ្កាន្ត នៅកម្ពុជា

    (ភ្នំពេញ)៖ របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឱ្យដឹងថា តាមការវាយតម្លៃជំហានដំបូង គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ សរុបប្រមាណ ៤,៧២៦,៦០២នាក់ ដែលកើនឡើង ៦៧.០២%។

    បើតាមការវាយតម្លៃជាបឋមរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀវជាតិមានចំនួន ៤,៦៣៩,៣៤១នាក់ កើនឡើង ៦៦.៤០% ភ្ញៀវអន្តរជាតិ មានចំនួន៨៣,១២៣នាក់ កើនឡើង ៩៨.២៧% ក្នុងនោះ នៅថ្ងៃទី១ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ៨១៦.៤៩៦នាក់ កើនឡើង ៩.៤០% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៧៨៣,៦៣២នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ៣២.៦៦៤នាក់, ថ្ងៃទី២ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ១,៦០៩,៧២១នាក់ កើនឡើង២៨.៣៣% ក្នុងនោះ ក្នុងនោះភ្ញៀវជាតិមានប្រមាណ១,៥៨២,១២៩នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ២៧,៤៧៤នាក់ និងថ្ងៃទី៣ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ២,២៧៥,១៨៥នាក់ កើនឡើងប្រមាណ១៥៩.៨៥% ក្នុងនោះភ្ញៀវជាតិមានប្រមាណ២,២៧៣,១៨០នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២២,៩៨៥នាក់។

    គួរឱ្យកត់សម្គាល់ថា តួលេខខាងលើគឺគ្រាន់តែជាការវាយតម្លៃជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង៣លាននាក់ទេ សម្រាប់រយៈពេល៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ នេះបើតាមការបញ្ជាក់ពីលោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ