• អភូតហេតុ ដ៏អស្ចារ្យ! រូបទេវតា បាចផ្កានៅលើមេឃដ៏កម្រ ត្រូវថតបង្ហោះព្រោងព្រាតលើ Facebook អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

    (ភ្នំពេញ)៖ ផ្ទាំងពពកមួយ ដែលលេចចេញជារូបទេវតាបាចផ្កា រសាត់ចុះឡើងលើវេហា ត្រូវបានប្រជាពលរដ្ឋខ្មែរថត បង្ហោះតាម Facebook ព្រោងព្រាត នៅអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣នេះ។

    រូបនេះ ត្រូវបានគេបង្ហោះព្រោងព្រាត នៅលើបណ្តាញសង្គម Facebook នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចូលដល់ថ្ងៃទី៣ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្ត និងការចូលរួមជាមួយនឹងសង្រ្កាន្តតាមបណ្តាខេត្តនានា។

    រូបអភូតហេតុនេះ គឺជារូបកម្រនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសផ្សាភ្ជាប់ជាមួយអបិយជំនឿ ដែលមានតាំងពីជំនាន់មុនៗ។

    សូមបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ បា នចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ទេវតាឆ្នាំថ្មីនេះ មានព្រះនាមថា «ទុង្សទេវី» ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិកា ទ្រង់អម្ពរពណ៌ ក្រហម លម្អនៅព្រះកាណ៌ ដោយបុប្ផា ទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្ដស្ដាំទ្រង់ កងចក្រ ព្រហស្ដឆ្វេងទ្រង់ ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នង ស្តេចគ្រុឌ (សសេះ) ជាពហនៈ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ