• មិនធម្មតា! គ្រាន់តែបុណ្យចូលឆ្នាំ​ ៣​ថ្ងៃ មានមនុស្សស្លាប់​ ៣៨​នាក់ និង​របួស​ ១៤០​នាក់​ ដោយសារគ្រោះថ្នាក់​ចរាចរ

    ​(ភ្នំពេញ​)៖​មនុស្ស ចំនួន​៣៨​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​១៤០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​កើតឡើង​នៅ​ទូទាំងប្រទេស ចំនួន​៨៥​លើក ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។​

    បើតាម​របាយការណ៍រ​បស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩​នេះ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​ទាំង​៨៥​លើក​នេះ បាន​បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​១០៣​គ្រឿង​, រថយន្ត​តូច​៣៥​គ្រឿង និង​រថយន្ដ​ធំ​២​គ្រឿង និង​យានយន្ត​ផ្សេងៗ ១៤​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាលឱ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, ស្រវឹង ប្រជែង មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​គ្រោះថ្នាក់​, ងងុយដេក និង​កត្ដា​យាន​។​

    ​របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា រយៈពេល​៤​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០៩​លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់​៥២​នាក់​, របួសស្រាល​៤៧​នាក់ និង​របួសធ្ងន់​១៣៦​នាក់ នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០៩​លើក​នេះ បាន​បណ្ដាលឱ្យ​ខូ​ត​ខាត​ម៉ូតូ​១២៣​គ្រឿង​, រថយន្ត​តូច​៥៤​គ្រឿង និង​រថយន្ដ​ធំ​៦​គ្រឿង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ មានការ​កើនឡើង​៣៩​លើក មនុស្ស​ស្លាប់​កើនឡើង​២០​នាក់ របួស​សរុប​កើនឡើង​៧៥​នាក់ ក្នុងនោះ​របួសស្រាល​កើន​១៥​នាក់ និង​របួសធ្ងន់​កើន​៦០​នាក់​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ