ជារឿងដ៏អស្ចារ្យ! ភ្ញៀវទេសចរបរទេស បបួលគ្នា​ទៅ​មើល​កញ្ចុំផ្កាយកាឡាក់ស៊ី មីលគី វ៉េ (galaxy Milky Way) នៅលើភ្នំបូកគោ

កំពត ៖ រឿងដ៏អស្ចារ្យមួយដែលកើតមាននៅកម្ពុជាជា យូរណាស់ មកហើយ ប៉ុន្តែ​ហាក់មិនទាន់មានភាព ល្បីសុះសាយនៅឡើយ នោះគឺការមើលឃើញកាឡាក់ស៊ី ឬកញ្ចុំ​ផ្កាយរាប់ពាន់លានដួងដែលរះនៅអវកាស ពីលើកំពូលភ្នំបូកគោ និង​លើកំពូល​ភ្នំ​ឱរ៉ាល់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរសៀលនះ ឯកឧត្តម​បានជួបជជែកសំណេះសំណាល​ការងារ​​​​ជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍​ប្រចាំ​តំបន់​​សៀមរាប-អង្គរ មួយរូបដែលជាមគ្គុទ្ទសក៏យ៉ាង​ស្ទាត់ជំនាញក្នុងការ ដើរជាមួយ ភ្ញៀវទេសចរ ធំៗនៅ​លើ​នាវាទេសចរណ៍ធំៗ​តាមដង​ទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍​របស់ភ្ញៀវ​ទេសចរ​ធំៗ ទៅលើការទស្សនាកាឡាក់ស៊ីពីលើភ្នំបូកគោ នៅខេត្តកំពត និងនៅលើកំពូលភ្នំ​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាម​​​​​​លោក សុភា រឿងដ៏អស្ចារ្យមួយនេះបានកើត​​មាន​​​​នៅកម្ពុជាជា​​យូរណាស់មក​​ហើយដែរអ្នក​ស្រាវជ្រាវ​​​វិទ្យាសាស្ត្រខ្លះ​​បានដឹង តែហាក់មិនទាន់មាន​ភាពល្បី​សុះសាយ​​នៅឡើយ លោកថាការមើលឃើញកញ្ចុំផ្កាយ​កាឡាក់ស៊ី រាប់ពាន់​លាន​ដួង​ដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និងលើកំពូលភ្នំឱរ៉ាល់។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆរិយៈដ៏ល្អ​មួយ​សម្រាប់កម្ពុជា ដែលនេះគឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏ទាក់ទាញ។

លោក ស្រ៊ុន សុភា បានឱ្យដឹងថា ភ្ញៀវបានប្រាប់លោកថា កាឡាក់ស៊ីនោះ​វាជា​ផ្កាយបញ្ចេញពណ៌ចម្រុះនាពេលរាត្រី ស្ថិតនៅផ្តុំគ្នារហូតដល់រាប់ពាន់លានផ្កាយ។ ជា​ទូទៅ​មាន​តែតំបន់ប៉ូលទេ ទើបគេអាចមើលផ្កាយចម្លែកនេះ ដោយកាមេរ៉ា​ពិសេស​។​ ប៉ុន្តែបែរជានៅកម្ពុជា​មាន​វាសនា​អាចមើលឃើញ និងអាចថតរូបបាន​ដូចនៅតំបន់​ប៉ូល​​ដែរ។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆិរិយៈ​ដ៏ល្អមួយ​សម្រាប់កម្ពុជា ដែលនេះគឺជា​ផលិតផល​ទេសចរណ៍ថ្មី១ដ៏ទាក់ទាញឯកឧត្តម​​​​​​​​​​បាន​​បន្តថា ហ្វូងផ្កាយមីលគីវេ( Milky Wayនេះ មានរូបរាង​ល្អចម្លែកខុស​ពីផ្កាយ​ធម្មតា ដែលមនុស្សមិនអាច​មើលឃើញ​ញឹកញាប់ ក្នុងពេលរាត្រីឡើយ មានតែ​ទីទួលខ្ពស់​ដូចជា​ភ្នំបូកគោជាដើម ទើបអាចមានឱកាស​បានមើល​ឃើញ​​។​

លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែឧសភា ផ្កាយនេះ​រះក្នុង​ចន្លោះ​ម៉ោង២ភ្លឺដល់ម៉ោង៤ភ្លឺ។ រីឯពីខែមិថុនាដល់ខែធ្នូ វារះក្នុងចន្លោះពីម៉ោង៩យប់ ដល់ម៉ោង១២កណ្តាលអធ្រាត្រ និងរះនៅទិស​អាគ្នេយ៍​តែមួយគត់។

បើតាមក្រុមតារាសាស្រ្តបានប៉ាន់ស្មានថា បណ្ដុំផ្កាយមីលគីវេនេះមានអាយុកាលជាង ១៣,២ពាន់លានឆ្នាំ កន្លងមកហើយ។

លោក រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាអច្ឆរិយភាពមួយទៀត​របស់​ប្រទេស​​កម្ពុជា ដែលទីតាំងដ៏ល្អនេះ មិនងាយមានប្រទេស​ណា​ផ្សេងចេះតែមាន​នោះ​ទេ ប៉ុន្តែប្រទេសកម្ពុជាពិតជាទីតាំងដ៏ល្អ សម្រាប់ទស្សនាកញ្ចុំផ្កាយ ឬកាឡាក់ស៊ី ​នេះ​។

លោក រដ្ឋមន្ត្រីបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូម​សាកល្បងទៅទស្សនា​នូវទស្សនីយភាពដ៏អច្ឆរិយនេះឱ្យបានច្រើនកុះករ ហើយក៏​សូម​អំពាវនាវ អោយក្រុមហ៊ុនសុខា​​បូកគោ រៀបចំ​​សម្បទា​​​​​ទេសចរអោយបានល្អសមរម្យ គ្របគ្រាន់នៅចំណុចគោលដៅទេសចរណ៍​នោះ​ដើម្បី​បំរើ​សំណូមពរ​ដល់ទេសជាតិនិង អន្តរជាតិ ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ