• ថៃ ចេញបំរាមដាក់គុកដល់​ ៥ឆ្នាំ​ បើឃើញស្លៀកពាក់និងបង្ហោះរូបសិចស៊ីក្នុងពិធីសង្គ្រាន

    ថៃ៖ កន្លងមកគេសង្កេតឃើញថានៅក្នុងអំឡុងពេលពិធីសង្គ្រាន ឬចូលឆ្នាំប្រពៃណីថៃ តែងមានចំណុចអសកម្មមួយគឺការបៀតបៀនផ្លូវភេទពីសំណាក់មនុស្សប្រុសទៅកាន់ហ្វូងមនុស្សស្រី ដែលកំពុងតែប្រជ្រៀតគ្នាដើរកំសាន្ត។ សកម្មភាពនៃការបៀតបៀនផ្លូវភេទនេះទៀតសោធបានកើតមានច្រើននៅចំពេលគេលេងជះទឹកដាក់គ្នាតែម្តង ព្រោះពេលនោះសម្បូរមនុស្សស្រីស្លៀកពាក់សិចស៊ី ហើយខណៈពេលដែលអាវរបស់ពួកនាងត្រូវទឹកសើមទៅគឺរឹតតែបង្ហាញនូវភាពសិចស៊ីខ្លាំងថែមមួយកម្រិតទៀត។

    ឆ្លើយតបទៅនឹងបញ្ហាខាងលើនៅក្នុងឆ្នាំ ២០១៩ នេះ អាជ្ញាធរថៃបានចេញបំរាមផ្លូវការមួយ ហាមមិនឲ្យស្រ្តីស្លៀកពាក់សិចស៊ីនោះទេពេលដើរកំសាន្តក្នុងពិធីសង្រ្កានថៃ ហើយប្រសិនបើអ្នកណាស្លៀកពាក់សិចស៊ីហើយថតបង្ហោះក្នុងបណ្តាញសង្គមនោះ ត្រូវបានចាត់ទុកថាបានប្រព្រឹត្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលនឹងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ និងរងពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត (៣,០០០ ដុល្លារអាមេរិក)។ ការសម្រេចដាក់វិធានការដូចខាងលើនេះ ត្រូវបានតំណាងរដ្ឋាភិបាលថៃអះអាងថា វាជាវិធីមួយ ដើម្បីទប់ស្កាត់សកម្មភាពនៃការបៀតបៀនផ្លូវភេទ ព្រោះការស្លៀកសិចស៊ីនេះហើយដែលជាកត្តាជំរុញចិត្តមនុស្សប្រុសឲ្យធ្វើរឿងអសីលធម៌ដូចខាងលើ ហើយការថតរូបបង្ហោះវិញជាកត្តាជំរុញនិន្នាការនៃការស្លៀកពាក់សិចស៊ីឲ្យកាន់តែកើនឡើងខ្លាំងថែមទៀតពីសំណាក់មនុស្សស្រី៕

    ប្រភព​ coconut

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ