• Audi Q2​ មកដល់កម្ពុជាក្នុងតម្លៃ​ ៥ម៉ឺន​ដុល្លារ​ឡើងទៅ

    Audi Q2 ដែល​ជា​រថយន្ត​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ជាច្រើន​នា​ពេល​កន្លងមក​នោះ បាន​មក​ដល់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ហើយ។ ចំពោះ​តម្លៃ គឺ​ចាប់​ពី​ ៥ម៉ឺន​ដុល្លារ​ឡើងទៅ។

    ក្រៅ​ពី​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​​រចនា រថយន្ត​ Audi Q2 ក៏​ឈ្នះ​ពាន​រង្វាន់​ផ្នែក​​សុវត្ថិភាព​ លំដាប់​ផ្កាយ ៥ ពី​ការ​ធ្វើ​តេស្ត​របស់ Euro NCAP ផង​ដែរ។

    រថយន្ត​ Audi Q2 ត្រូវ​បាន​រចនា​ឡើង​ ពិសេស​ដាច់​ដោយ​ឡែក​ពី​គេ។ ទាំង​ផ្នែក​ខាងមុខ ចំហៀង ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាងក្នុង និយាយ​រួម​គឺ​ពេញ​មួយ​តួ​នៃ​ Audi Q2 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ Audi Q2 ត្រូវ​បាន​ផលិត​ចេញ​ពី​រោងចក្រ​ធំ​របស់ Audi នៅ​ក្រុង Ingolstadt ប្រទេស​អាល្លឺម៉ង់​ផ្ទាល់​តែម្ដង។ អ្នក​នឹង​​ទទួល​បាន​ការ​ធានា​រយៈពេល ៣ឆ្នាំ ដោយ​មិន​គិត​ចម្ងាយ​គីឡូ​នៃ​ការ​បើកបរ នៅ​ពេល​អ្នក​ទិញ Audi Q2 #untaggable ​និង​រថយន្ត​ Audi គ្រប់​ម៉ូដែល​ពី ​Audi Phnom Penh។ កាន់​តែ​កក់ក្ដៅ​លើស​នេះ​ទៀត គឺក្រុមហ៊ុន Audi Cambodia មាន​បុគ្គលិក​​ជំនាញ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​​លើ​គ្រប់​ម៉ូដែល​របស់ Audi រួម​ទាំង​ម៉ូដែល​ថ្មីៗ​បំផុត​ផងដែរ។ Audi Cambodia ដែល​មាន ​Showroom នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស ក៏​មាន​គ្រឿង​បន្លាស់​ និង​សេវាកម្ម​គួរ​ជា​ទីទុក​ចិត្ត​ផងដែរ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ