• ល្បីពិធីករលោក ប៉ែន ចំរ៉ុង ត្រៀមចូលរោងការនៅឯខេត្តបាត់ដំបងខែក្រោយ

    ភ្នំពេញៈ ថ្មីៗនេះស្រាប់តែលេចឮថា តារាសម្តែង និងពិធីករលោក ប៉ែន ចំរ៉ុង នឹងចូលរោងការជាផ្លូវការជាមួយនារីរូបស្អាតម្នាក់នៅខែឧសភា ខាងមុខនេះហើយ។ ខណៈពិធីរៀបការរបស់តារាប្រុសរូបនេះនឹងរៀបចំនៅខេត្តបាត់ដំបង ក្រោយពីបានបែកបាក់ស្នេហ៍ពីតារាស្រីកូនថៅកែផលិតកម្មមហាហង្សគឺអ្នកនាង ភិន សុដាលីស អស់ពេល ៣ ឆ្នាំមកនោះ។

    តារាសម្តែងប្រុសសម្បូរវោហារកំប្លែង ប៉ែន ចំរ៉ុង ត្រូវបានប្រភពព័ត៌មានបង្ហើបថា នឹងដឹកដៃស្រីស្រស់គូស្នេហ៍ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោលគឺក្នុងខែតែមួយជាមួយស្របនឹងថ្ងៃរៀបការរបស់តារាចម្រៀងស្រីកំពូលទ្រនំហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា ដែរ តែលោកសុំលាក់ថ្ងៃសិន។

    ថ្មីៗនេះតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង ក៏បានបណ្តើរគូដណ្តឹងចូលរួមនៅក្នុងពិធីសម្ពោធរឿង «ជួបស៊យ» វគ្គ ២ ផងដែរ។ បើទោះបីជាមិនបញ្ជាក់ក្តីក៏អ្នករួមអាជីពមួយចំនួនដែលស្និទ្ធនឹងលោកបានបញ្ជាក់ថា ពិធីមង្គលការ អាចនឹងរៀបការនៅខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់គូស្នេហ៍ឈ្មោះ កញ្ញា ហ៊ុន ម៉ាណេ ខណៈពិធីកាត់ចំណងដៃអាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញទៀតផងដែរ។

    សូមបញ្ជាក់ថា ចំណងស្នេហ៍របស់ ប៉ែន ចំរ៉ុង កាន់តែផ្អែមល្ហែមជារឿយៗ អ្នកទាំងពីរតែងហៅគ្នាថាជាប្តីប្រពន្ធពេញមាត់តែម្តង ។ ស្របពេលបង្ហើបពីគម្រោងរៀបការ ដែលនឹងរៀបចំឡើងនៅ ខែឧសភាខាងមុខនេះ ប៉ែន ចំរ៉ុង និងគូស្នេហ៍តែងបង្ហាញពីភាពស្និទ្ធស្នាលតាមរយៈរូបថតស្វីតស្វីត ដែលឃើញហើយពិតជាមានសេចក្តីសុខជំនួស ខណៈថ្មីៗនេះពួកគេបាន បណ្តើរគ្នា ទៅកម្សាន្តនៅទឹកដីខេត្តសៀមរាបនោះ៕ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ