• ទីបំផុត អ្នកវិទ្យាសាស្ត្រថតបានរូបភាពពិត​នៃ​ «ប្រហោងខ្មៅ​ (Black Hole)»​ ហើយ!

    (អាមេរិក)៖ ទីបំផុតរូបភាពពិតជាក់ស្តែងនៃប្រហោងខ្មៅ (Black Hole) ត្រូវបានអ្នកវិទ្យាសាស្រ្តបញ្ចេញឲ្យពិភព លោកបានឃើញជា លើកដំបូង ដោយសមិទ្ធផលនេះអាចសម្រេចទៅបាន គឺដោយសារតែបណ្តាញតេឡេស្កូប ដ៏មានអានុភាពនៅលើផែនដីមានឈ្មោះថា Event Horizon Telescope ហៅកាត់ EHT។

    ឈ្មោះនៃគ្រោងនេះបានយកតាមតំបន់ច្រកពេលវេលារបស់ប្រហោងខ្មៅ ដែលគេហៅថា Event Horizon គឺជា ចំណុចដែលវត្ថុនានា សូម្បីតែពន្លឺ បើបានចូលទៅដល់ហើយ គឺមិនអាចគេចចេញពីក្រញាំទំនាញរបស់វត្ថុមហិមា នេះបានឡើយ។ ប្រការនេះហើយទើបធ្វើឲ្យ ការផ្តិតយករូបភាពផ្នែកខាងក្នុងរបស់ប្រហោងខ្មៅ គឺជារឿងមិន អាចទៅរួចឡើយ លុះត្រាតែអ្នកអាចូលទៅដល់ក្នុងនោះបាន ប៉ុន្តែប្រាកដណាស់ រូបអ្នកផ្ទាល់ព្រមទាំងរូបថត នោះ គឺមិនអាចត្រឡប់ចេញមកក្រៅវិញបានឡើយ ទោះបីជាថតហើយក៏ដោយ។

    កន្លងនេះគម្រោង EHT បានចំណាយពេលអង្កេតសិក្សាទៅលើប្រហោងខ្មៅធំៗចំនួន ០២ (សុទ្ធតែប្រភេទ Supermassive Black Hole)។ មួយមានដែលមានម៉ាសស្មើនឹងម៉ាស ព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដង ហើយមានទីតាំងស្ថិតនៅកាឡាក់ស៊ី M87 (ស្ថិតនៅកាឡាក់ស៊ីផ្សេង) និងមួយទៀតដែលស្ថិតនៅចំកណ្តាល កាឡាក់ស៊ី Milky Way របស់យើងតែម្តងមានឈ្មោះថា Sagittarius A*។ Sagittarius A* បើទោះបីជាមានលំដាប់ ថ្នាក់ជា Supermassive Black Hole ក៏ដោយ គឺមានទំហំតូចខ្លាំងបើធៀបជាមួយទំហំរបស់ប្រហោងខ្មៅ ដែលស្ថិតនៅក្នុងកាឡាក់ស៊ី M87 ព្រោះវាមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យត្រឹ ម ៤.៣លានដងប៉ុណ្ណោះ។

    យ៉ាងណាមិញ វត្ថុទាំងពីរនេះគឺសុទ្ធតែជាគោលដៅ ដែលពិបាកក្នុងការអង្កេតមើលដូចគ្នា ដោយសារតែចម្ងាយ ឆ្ងាយរបស់ពួកវាពីផែនដីយើង។ ប្រហោងខ្មៅ Sagittarius A* ស្ថិតនៅចម្ងាយប្រហែល ២៦,០០០ឆ្នាំពន្លឺពីយើង ខណៈប្រហោងខ្មៅនៅ M87 ស្ថិតនៅចម្ងាយ ៥៣.៥លានឆ្នាំពន្លឺឯណោះ។ និយាយរួមបើមើលទៅសូម្បី Sagittarius A* គឺមានទំហំតូចខ្លាំង ដែលពុំមានផ្កាយរណបណាមួយតែឯង អាចធ្វើការអង្កេតត្រង់ៗទៅលើពួកវា បានឡើយ ដូចច្នេះក្រុមកាងារនៃគម្រោង EHT ក៏បានតភ្ជាប់ប្រព័ន្ធតេឡេស្កូនៅរដ្ឋ Arizona របស់អាមេរិក, ប្រទេសអេស៉្បាញ ម៉ិចស៊ីកូ នៅទ្វីបអង់តាក់ទិច និងកន្លែងឯទៀតៗ ជុំវិញពិភពលោក ដើម្បីបង្កើតជាបណ្តាញ មួយដែលមានវិសាលភាព ព័ទ្ធជុំវិញភពផែនដីទាំងមូល ឬអាចនិយាយបានថា ប្រព័ន្ធតេឡេស្កូប EHT មានទំហំ ប៉ុនភពផែនដី។

    គួរជម្រាបថា រូបភាពពិតដែលត្រូវបានបញ្ចេញ គឺជារូបភាពនៃប្រហោងខ្មៅយក្សនៅឯកាឡាក់ស៊ី M87 ដោយទិន្ន ន័យដ៏ច្រើនសម្បើម គឺដល់ទៅខ្ទង់ Petabyte (១ Petabyte ស្មើ ១លាន Gigabyte) ត្រូវបានប្រើប្រាស់ដើម្បីបង្កើត ចេញជារូបភាពនេះ។ បើទោះបីរូបភាពជាក់ស្តែង ទីមួយនេះ មានលក្ខណៈព្រាលមិនសូវច្បាស់ក៏ដោយ ទៅថ្ងៃ អនាគតខាងមុខ យើងប្រហែលអាចមានឱកាសមើលឃើញរូបភាពនៃប្រហោងខ្មៅ ដែលមានលក្ខណៈយ៉ាង លម្អិត ពោលគឺមិនខុសពីរូបភាពរបស់ភពមិនពេញលក្ខណៈ Pluto នោះឡើយ។

    ពន្យល់បន្ថែម៖ ប្រហោងខ្មៅកកើត ចេញជារូបរាង ឡើងពីផ្កាយធំៗ នៅពេលដែល ជីវិតពួកវាឈានដល់ ទីបញ្ចប់នៅក្នុងបន្ទុះណូវ៉ា (Nova Explosions) ដ៏ខ្លាំងក្លា។ កាឡាក់ស៊ី Milky Way មានផ្កាយចំនួនប្រហែកជា ១០០ពាន់លាន ហើយបើតាម ការប៉ាន់ស្មានមួយនៅក្នុង ចំណោមតារា ចំនួន១,០០០មានទំហំធំ គ្រប់គ្រាន់ ដើម្បីប្រែក្លាយប្រហោងខ្មៅ។ ដូច្នេះហើយកាឡាក់ស៊ីរបស់យើងច្បាស់ជាមានផ្ទុកប្រហោងខ្មៅ ចំនួន១០០លាន ជាក់ជាមិនខានតែភាគច្រើន មិនត្រូវអាចបានមើលឃើញ ដោយពួកយើងឡើយហើយមាន តែមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។

    ប្រហោងខ្មៅដែលនៅកៀកបំផុត ស្ថិតនៅចម្ងាយប្រមាណ១,៦០០ឆ្នាំពន្លឺពីផែនដី ខណៈនៅក្នុងតំបន់នៃចក្រវាឡ ដែលអាចមើលឃើញពីភពរបស់យើង ប្រហែលជាមានកាឡាក់ស៊ីចំនួន ១០០ពាន់លានទៀតហើយកា ឡាក់ស៊ីនីមួយៗ មានប្រហោងខ្មៅប្រហែល ១០០លានជាមធ្យម។ ស្រប ពេល ជាមួយគ្នា នៅកន្លែងណាមួយ នៃចក្រវាឡ ប្រហោងខ្មៅដ៏ធំមហាសាល កំពុងកកើតឡើងចាញពីបន្ទុះស៊ូភើ (Supernova) ជារៀងរាល់វិនាទី។

    ចំណែកប្រហោងខ្មៅដ៏ធំមហិមានានាវិញ មានទំហំចន្លោះ ពីមួយលានរហូតដល់មួយពាន់លាន ដង ធំជាង ព្រះអាទិត្យរបស់យើង ហើយអាចត្រូវបានរកឃើញនៅចំកណ្តាល នៃកាឡាក់ស៊ី ហើយកាឡាក់ស៊ី ភាគច្រើន ឬប្រហែលជា គ្រប់កាឡាក់ស៊ីទាំងអស់មានផ្ទុកនូវប្រហោងដ៏ធំបែបនេះ។ ដូច្នេះនៅក្នុងតំបន់របស់យើង នៃចក្រវាឡ ទំនងជា មានវត្តមាន របស់ប្រហោងខ្មៅ ដែលមានទំហំធំៗ បំផុតចំនួន ១០០ពាន់លាន ហើយប្រ ហោងខ្មៅ ខ្នាតធំ ដែល ស្ថិតនៅចំកណ្តាល កាឡាក់ស៊ី Milky Way ដែលមានចម្ងាយ ២៦ពាន់ឆ្នាំពន្លឺពីភព ផែនដី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ