• ជួយស៊ែរចែកគ្នាដឹងពីប្រវត្តិសាស្ត្រ! តើសៀម យកព្រះគោខ្មែរ នៅឆ្នាំណា ?

    បើយោងតាមរាជពង្សាវតារខ្មែររៀបរាប់ថា ស្តេចសៀម ក្រោយពីវាយបំបែកក្រុងអង្គរនៅ ឆ្នាំ១៣៩៤ ហើយស្តេចសៀមបានលើកព្រះរាជបុត្រព្រះនាមពញាព្រែក ឲ្យឡើងសោយរាជសម្បត្តិក្រោមព្រះនាមថាព្រះឥន្រ្ទារាជា ។

    ក្រោយបានរៀបចំពិធីរាជាភិសេករួចបានបន្តិច ស្តេចសៀមបានយាងកាត់មហាប្រាសាទ ទ្រង់នឹកឆ្ងល់ក៏សួរថា ហេតុអ្វីក៏ព្រះរាជដំណាក់ដ៏ល្អនេះមានបន្ទប់ច្រើនម្ល៉េះ? ពេលនោះមន្រ្តីខ្មែរម្នាក់បានទូលថ្វាយថាបន្ទប់ទាំងអស់នោះ សម្រាប់ទទួលរាជបុត្ររបស់ស្តេចសាមន្តរាជទាំងឡាយដែលត្រូវបញ្ជូនមកកាន់រាជវាំងកម្ពុជា ។

    ប្រទះឃើញព្រះគោស្តេចសៀមសួរថា តើជាអ្វី? មន្រ្តីខ្មែរចាស់ម្នាក់ដែលចេះចាំអនុស្សាវរីយ៍ពីអតីតកាលបានទូលថ្វាយថា ព្រះបដិមាព្រះគោនេះកសាងឡើងតាំងពីយូរលង់ណាស់មកហើយក្នុងសម័យដែលកម្ពុជា ជាមហាអំណាច សម្រាប់ដាក់គម្ពីរព្រះត្រៃបិដក ។ គេគោរពបូជាព្រះគោ ហើយចាត់ទុកថា គឺប្រថ្នូល នៃព្រះរាជាណាចក្រ ។

    ស្តេចសៀមពេញចិត្តនឹងចម្លើយទាំងអស់នេះណាស់ ហើយពេលដែលយាងត្រឡប់ទៅស្រុកសៀមវិញទ្រង់បាននាំយកព្រះគោនោះនិងព្រះពុទ្ធបដិមាជាច្រើនដែលកសាងពីមាស និង ប្រាក់យកទៅជាមួយផង ។ ទ្រង់ក៏បាន នាំយកទៅផងដែរនូវអ្នកកាន់សាសនាខ្មែរ ពួកក្បត់ពញាកែវ និង ពញាតី និងអ្នកស្រុកជាឈ្លើយសឹកចំនួន៧ម៉ឺននាក់ ។

    ប្រភព៖ សៀវភៅប្រវត្តិសាស្រ្តប្រទេសកម្ពុជារបស់លោកអាដេម៉ារឡឺក្លែរ អតីតរ៉េសុីដង់បារាំងប្រចាំកម្ពុជា បោះពុម្ភនៅឆ្នាំ១៩១៤។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ