• សាហាវណាស់! ប្រពន្ធយកកាំបិតនិងយកដងវាយកូនហ្គោល វាយប្តីឡើងទក់សាច់ ក្រោយប្តីមកផ្ទះយឺតបន្តិចសោះ

    សិង្ហបុរី៖ ជួនកាល វាគឺជារឿងដែលមិនអាចចៀសរួចទៅហើយ ដែលយើងត្រូវត្រលប់មកផ្ទះយឺត ព្រោះតែរវល់ជាមួយនឹងការងារ ឬក៏មានបញ្ហាមួយចំនួន ប៉ុន្តែក្នុងនាមជាប្តីល្អ យើងគួរតែប្រាប់ប្រពន្ធ ឬក្រុមគ្រួសារយើងជាមុនសិន ទើបជាការល្អ។

    យោងតាមប្រភពសារព័ត៌មានចិនបានឱ្យដឹងថា ថ្មីៗនេះ មានបុរសម្នាក់មានឈ្មោះ Zhong Zhengye អាយុ ៥១ឆ្នាំ រស់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានប្រពន្ធយកកាំបិតចាក់ និងយកដងវាយកូនហ្គោល វាយលោកឡើងទួកសាច់ ព្រោះតែលោកមកផ្ទះយឺត។

    ចំណែកប្រពន្ធមានឈ្មោះ Phan Thi Ngoc Dung អាយុ ៤៤ឆ្នាំ ជាជនជាតិវៀតណាម ហើយពួកគេបានរៀបការជាមួយគ្នាតាំងតែពីឆ្នាំ ២០១៤មកម្ល៉េះ។ មុនពេលរៀបការ ពួកគេបានស្គាល់គ្នាអស់រយៈពេល ៩ឆ្នាំតាមរយៈមិត្តភក្តិណែនាំឱ្យស្គាល់ ហើយពួកគេបានមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រភេទ Long Distance Relationship ឬទំនាក់ទំនងឆ្ងាយគ្នាអស់រយៈពេល ៧ឆ្នាំ ទើបសម្រេចចិត្តថារៀបការជាមួយគ្នា។

    យ៉ាងណាមិញ កាលពីថ្មីៗនេះ បន្ទាប់ពីលោក Zhong ត្រលប់មកផ្ទះវិញ មិនដឹងជាមូលហេតុអ្វី ស្រាប់តែប្រពន្ធលោកកម្រោលចូល បានយកកាំបិតមកចាក់លោកយកតែម្តង មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានយកដងវាយកូនហ្គោល មកវាយលោកថែមទៀតផង។ រំពេចនោះ លោកក៏ប្រញាប់រត់គេចចេញពីប្រពន្ធលោក ហើយកូនស្រីចុងរបស់លោកក៏បានជួយឃាត់ម្តាយរបស់នាងផងដែរ។

    ក្រោយមក លោកក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ គ្រូពេទ្យបានបញ្ជាក់ថា របួសរបស់លោក Zhong មានសភាពធ្ងន់ធ្ងរណាស់ ជាពិសេសនៅត្រង់ក្បាលនឹងយកតែម្តង ព្រោះតែរបួសនេះបង្កឱ្យមានការហូរឈាមនៅក្នុងខួរក្បាលរបស់លោក ហើយដូច្នេះជាបណ្តោះអាសន្ន ភ្នែកខាងឆ្វែងរបស់លោកនឹងមិនអាចមើលឃើញបានទេ។ លោកត្រូវតែឆ្លងកាត់ការវះកាត់ និងពិនិត្យសុខភាពផ្សេងៗទៀត។ ដោយឡែក ប្រពន្ធលោកវិញ ត្រូវបានប៉ូលិសចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងតែឆ្លងកាត់ការវាយតម្លៃផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យមួយកន្លែង ហើយសមត្ថកិច្ចនឹងយកនាងទៅដោះស្រាយទៅតាមផ្លូវច្បាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ