• អគ្គីភ័យ​ឆេះផ្សារ​ទំនើប​នៅទីក្រុង​បាងកក ​ស្លាប់មនុស្ស​៣នាក់ និងរងរបួស ​៧នាក់​

    (បាងកក)៖ អគ្គីភ័យឆាបឆេះផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានផ្ដាច់ជីវិតមនុស្ស៣នាក់ និង៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

    យោងតាមអាជ្ញាធរថៃ អគ្គីភ័យខាងលើបានឆាបឆេះអគារ The Central World Complex ដែលមានកម្ពស់ ៥៧ជាន់ និងមានទាំងផ្សារទំនើប ក៏ដូចជាសណ្ឋាគារដ៏មានប្រជាប្រិយសម្រាប់ភ្ញៀវទេសចរណ៍ នៅម៉ោង ប្រមាណ ជា៦ល្ងាច ថ្ងៃពុធនេះ។ ចំណែកឯ អ្នកបាត់បង់ជីវិតខាងលើត្រូវបានគេរាយការណ៍ថាបានលោតពីលើ អគារជាន់ទី៨ ដើម្បីគេចពីភ្លើងឆេះ។

    យ៉ាងណាក៏ដោយ មូលហេតុនៃអគ្គីភ័យនេះ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយទេ ខណៈក្រុមពន្លត់អគ្គីភ័យគ្រប់ គ្រង ស្ថានការណ៍បានឡើងវិញទាំងស្រុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ