• Barcelona ឈ្នះ​​ម្ចាស់ផ្ទះ Man Utd ដោយសារបាល់ចូលទីខ្លួនឯង

    (មេនឆេស្ទើ)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United ត្រឹមលទ្ធផល ១-០ ដោយសារការធ្វេសប្រហែសចូលទីខ្លួនឯង (Own Goal) របស់កីឡាករខ្សែការពារ Luke Shaw នៅនាទីទី១២ សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League។

    ១គ្រាប់ចូលទីខ្លួនឯងនេះដែរបានកើតឡើងនៅពេលដែលកីឡាករខ្សែប្រយុទ្ធបានព្យាយាមតែត ដែលត្រូវបាន រារាំងដោយ Shaw តែផ្លាតចូលទីយ៉ាងស្អាតទៅវិញ ខណៈអ្នកចាំទីអេស្ប៉ាញ David de Gea មិនអាចជួយ សង្រ្គោះបាន ឡើយក្នុងកីឡដ្ឋាន Old Trafford នាទីក្រុង Manchester រាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩។

    នេះជាការបរាជ័យលើកទី២ ក្នុងដីសម្រាប់ Man Utd បន្ទាប់ពីពួកគេក៏ធ្លាប់ចាញ់ PSG ក្នុងលទ្ធផល ២-០ កាល ពីជើង ទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ មុនពេលវាយបកឈ្នះ ៣-១ នៅទឹកដីបារាំង ដើម្បីឡើងមកវគ្គ ១/៤ នេះ ដោយត្រូវចាប់ ឆ្នោតប៉ះក្រុមជើងឯកអេស្ប៉ាញ FC Barcelona។

    ថ្វីដ្បិតប្រកួតក្នុងក៏ពិតមែន ក៏ប៉ុន្តែ Man Utd មានឱកាសគ្រប់គ្រងបាល់តែ ៣៩ភាគរយតែប៉ុណ្ណោះ មិនបានស៊ុត ចំគោលដៅម្តងណាឡើយ និងស៊ុតខុសគោលដៅមានដល់ទៅ ៧ដង តែ Barcelona វិញមានឱកាសស៊ុត៥ដង និងចំគោលដៅ៣ដង និងខុសគោលដៅ ២ដង ជាមួយនឹងការគ្រប់គ្រងបាល់មានដល់ទៅ ៦១ភាគរយឯណោះ។

    ក្រុមរបស់លោក Ole Gunnar Solsjkaer ត្រូវរកឲ្យបាន ១គ្រាប់យ៉ាងតិច ដើម្បីមានឱកាសប្រជែងកៅអីវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន Camp Nou នៃទីក្រុង Barcelona ប្រទេសអេស្ប៉ាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ