• តារាស្រីជើងចាស់ ស្វែង សុជាតា ប៉ះតារាប្រុសជើងចាស់ចិនលោក អេរីក តាំង

    ភ្នំពេញៈ ថ្មីៗនេះស្រាប់តែលេចវត្តមានតារាសម្តែងស្រីជើងចាស់អុ្នកនាង ស្វែង សុជាតា ថតរូបជាមួយនឹងតារាសម្តែងប្រុសជើងចាស់ និងជាផលិតករចិនហុងកុងដ៏ល្បីលោក អេរីក តាំង (Eric Tsang) នៅស្រុកខ្មែរ ហើយក៏លេចដំណឹងបន្ទរបែបឆ្ងល់ថា តារាស្រីរូបនេះកាក់កបតែថតឲ្យផលិតកម្មអន្តរជាតិ ខណៈផលិតកម្មក្នុងស្រុកដូចជាស្ងាត់ឈឹងតែគ្មានឃើញក្នុងកុនខ្មែរថ្មីសោះ។

    តែការងឿងឆ្ងល់យ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ក៏ស្រាប់តែតារាសម្តែងស្រី ដែលសម្បូរទេពកោសល្យអ្នកនាង ស្វែង សុជាតា បង្ហើបឲ្យដឹងពីដំណឹងភ្លាមៗថា៖ «អត់ទេ!តាមពិតទៅ រឿងថតកុននោះ នាងខ្ញុំថតឲ្យទាំងផលិតកម្មក្នុង និងក្រៅស្រុក មិនបានប្រកាន់ថា ទាល់តែផលិតកម្មអន្តរជាតិ ទើបទទួលថតនោះទេ។ ផលិតកម្មក្នុងស្រុក នាងខ្ញុំបានថតឲ្យផលិតកម្មទូរទស្សន៍នានាដូចជាប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍PNN និងប៉ុស្តិ៍ CTN ជាដើម គឺសឹងតែគ្មានពេលទំនេរឡើយ»។

    ខណៈពេលបច្ចុប្បន្ននេះ គេតែងតែឃើញស្វាមី និងអ្នកនាង ស្វែង សុជាតា បាន Lives វីដេអូ តាមហ្វេសប៊ុក ប្រកាសផ្សាយពីដំណឹងបន្តលក់ថ្នាំឱសថបុរាណ ដូចកាលពីមុន គ្រាន់តែជាការប្រកបរបរកំប៉ិកកំប៉ុកលក្ខណៈគ្រួសារប៉ុណ្ណោះ ហើយតារាស្រីរូបនេះ ក៏មិនទាន់បានប្រកាសថាបោះបង់ចោលការងារសិល្បៈថតកុនដែរនោះបានបន្តថា៖«ចំពោះកុនដុំ ដែលនាងខ្ញុំ នឹងសម្តែងឲ្យផលិតកម្មអន្តរជាតិមួយ គឺជាការសហការគ្នារវាងផលិតកម្មតារាប្រុសជើងចាស់ និងផលិតករចិនលោក Eric Tsang និងផលិតករលោក Jimmy Henderson ។ ចំពោះកុនដុំនោះ ដែលមានចំណងជើងថា «ទេវតាការពារ» នោះបើតាមការប្រកាសឲ្យដឹងពីផលិតកម្ម ដូចជាត្រូវចំណាយប្រាក់អស់ ១ លាន ដុល្លារ។ សម្រាប់នាងខ្ញុំ ក្នុងរឿងនេះ គ្រាន់តែបានដើរតួបន្ទាប់បន្សំតែប៉ុណ្ណោះ»។

    តាមធម្មតានាពេលកន្លងមក តារាសម្តែងស្រីសម្បូរទេពកោសល្យរូបនេះ មិនសូវជាមានការរអ៊ូររទាំពីរឿងមានផលលំបាកនៅក្នុងការថតសម្តែងកុនឡើយទាំងផលិតកម្មក្នុងស្រុក និងក្រៅ តែម្តង ជាពិសេសនោះសូម្បីតែការថតឲ្យតារាស្រី និងអ្នកដឹកនាំរឿងល្បីរបស់ហូលីវូដ អ្នកស្រី អេជេលីណា ជោលី ជាដើម។ តែលើកនេះ អ្នកនាង ស្វែង សុជាតា បានព្រលយថា៖ «ប្រសិនបើកុន ជាភាសាអង់គ្លេសនោះ នាងខ្ញុំឲតបញ្ហាឡើយ តែកុននេះមានប៉ារ៉ូលជាភាសាចិន ដូចជាមានផលលំបាកខ្លះដែរសម្រាប់ខ្ញុំក្នុងការបន្លឺសូរសំលេងឲ្យត្រូវ បើទោះបីជាត្រូវកត់សូរជាភាសាខ្មែរយកមកមើលក៏ដោយ»៕ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ