• នាយគ្រឿនកាក់កបខ្លាំងនឹង រឿង«ជួបស៊យ» ពីវគ្គ ១ បន្តថតដល់វគ្គ ២

    ភ្នំពេញៈ ក្មេងប្រុស រឹម សុរ៉ាហ៊ាទ្រី ហៅ អូនតួ កូនប្រុសរបស់តារាកំប្លែង និងជាតារាចម្រៀងនាយ ពាក់មី បានខាបយកប្រជាប្រិយភាពពីមហាជនតាមរយៈការសម្តែងក្នុងរឿង«ជួបស៊យ»វគ្គ២ ដើរតួរជាឯកប្រុសនៅវ័យក្មេងទទួលបានការគាំទ្រមិនធម្មតា ដោយសារភាពក្រមេចក្រមើមលាយឡំជាមួយការកំប្លែងស្ងួត និងមានដុងក្នុងវិស័យសិល្បៈតាំងពីកំណើតទោះបីទើបតែដាក់បង្ហាញ Trailer របស់សាច់រឿង។

    ដោយសារតែមានការគាំទ្រជាច្រើនចំពោះស្នាដៃនិពន្ធ និងដឹកនាំសម្តែងព្រមទាំងសម្តែងខ្លួនឯងផ្ទាល់ក្នុងរឿង«ជួបស៊យ»វគ្គ១ កាលពីឆ្នាំ២០១៦ជារឿងបែបកំប្លែង នាយ គ្រឿន បានដាក់បង្ហាញស្នាដៃទី៥រឿង«ជួបស៊យ»វគ្គ២ តាំងពីថ្ងៃទី៥ ខែ មេសាកន្លងទៅនេះនៅក្នុងបរិវេណផ្សារទំនើបអ៊ីអន២ សង្ឃឹមមានការគាំទ្រច្រើនដូចវគ្គ១តាមរយៈតួរអង្គល្បីៗជាច្រើនជាពិសេសតួរប្រុសវ័យក្មេងដែលត្រូវជាក្មួយបង្កើតកូនរបស់តារាកំប្លែងនាយ ពាក់មី ដែលមានសម្ថភាពក្នុងការសម្តែង និងលេងទឹងមុខមិនចាញ់មនុស្សពេញវ័យ។

    តារាវ័យកំប្លែងក្មេង និងជាតារាសម្តែង អូនតួ ទើបតែមានអាយុ៦ឆ្នាំ ប៉ុន្តែសម្ថភាពក្នុងការសម្តែងវិញមិនចាញ់តារាជើងចាស់ ដោយបានឆ្លងកាត់ការសម្តែងជាច្រើន បែបកំប្លែង កម្សត់សម្រក់ទឹកភ្នែកដោយភាពប៉ិនប្រសប់តាមរយៈរឿងកំប្លែង«អូនតួសិស្សពូកែកូរ» របស់ទូរទស្សន៍ CTN និងមានស្នាដៃក្នុងការសម្តែងជាច្រើនទៀត។

    ក្នុងរឿង«ជួបស៊យ»វគ្គ២ អូនតួ មានឈ្មោះក្នុងសាច់រឿងថា«អាចង្រៃ»ដើរតួរជាតួឯកប្រុសពេលនៅតូច ដែលត្រូវចាកចេញពីគ្រួសារទាំងវ័យក្មេងទៅរស់នៅក្នុងវត្ត ដោយសារភាពស៊យធ្វើឲ្យអ្នកដទៃដែលនៅជិតខ្លួនជួបបញ្ហា និងមានគ្រោះថ្នាក់លើកលែងតែឪពុកម្តាយក្នុងសាច់រឿង(នាយគ្រឿន និងកញ្ញា គាត សុវណ្ណាឡាង)ខ្លួន ដោយភាពស៊យបង្កប់ភាពកំប្លែងសើចបឹទមាត់មិនជិតតាមរយៈពាក្យសម្តី និងកាយវិកាក្នុងការសម្តែងបែបក្មេងមិនដឹងអី។

    នាយគ្រឿន ដែលជាតារាកំប្លែងបានបន្ថែមអាជីពជាតារាចម្រៀងព្រមទាំងជាផលិតករផលិតរឿងបែបកំប្លែងបានបរិយាយពីសាច់រឿង«ជួបស៊យ»វគ្គ២នេះថា៖ «រឿងនេះ (ជួបស៊យវគ្គ២)ដែរគឺជាស្នាដៃទី៥របស់ខ្ញុំដែលបានដឹងនាំសម្តែង ហើយវាមានភាពខុសប្លែងពីរឿងមុនដោយសារតែរឿងនេះមានតួរថ្មីៗច្រើន ប៉ុន្តែពួកគាត់មានសម្ថភាពក្នុងការសម្តែងខ្ពស់ ហើយវាកាន់តែមានភាពកំប្លែងជាងមុន(ជួបស៊យវគ្គ១) និងខុសគ្នាត្រង់វគ្គ២នេះស៊យជាង ឲ្យតែអ្នកណាជួប«អាចង្រៃ»ដឹងតែមានគ្រោះថ្នាក់ បើមិនចឹងទេក៏រលាយធនធានតែម្តង»៕
    តារាប្រុសដែលពោរពេញដោយសម្ថភាពក្នុងការសម្តែងកំប្លែងស្ងួត និងការដឹកនាំរឿងលោក ចែម សារឿន ហៅ នាយគ្រឿន បានបង្ហើបថានឹងគ្រងបញ្ចេញកុនថ្មី រសជាតិបែបថ្មី មានលក្ខណៈបែបកម្សត់វិញម្តង ដើម្បីកុំឲ្យអ្នកទស្សនាបានប្តូរអារម្មណ៍ថ្មី និងមិនធុញក្នុងការទស្សនាជាស្នាដៃនិពន្ធរបស់លោក។

    រឿង «ជួបស៊យ» វគ្គ២ ផលិតដោយផលិតកម្មភាពយន្ត LD Picture ដឹងនាំសម្តែងដោយ នាយគ្រឿន ត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី១១ ខែមេសា គ្រប់រោងភាពយន្ត Legend Cinemas៕ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ