• ស្រីស្រស់តារាសម្តែងអ្នកខេត្តកំពង់ឆ្នាំ សួង សុខារ៉ានីត ព្រលែងឈុតប៊ីគីនីឲ្យប្រុសៗស្ទើរស្លឈាម

    ភ្នំពេញៈ ថ្មីៗនេះ ស្រាប់តែគេប្រទះឃើញ តារាសម្ដែងស្រីសាច់ខ្ចីល្វក់ កញ្ញា សួង សុខារ៉ានីត បង្ហើបពីដំណើរកម្សាន្តរបស់ខ្លួនមួយនៅលើទឹកដីកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ជាមួយឈុតប៊ីគីនីពណ៌ខៀវស្រាល ដូចទឹកសមុទ្រ បញ្ចេញសាច់សខ្ចីញ៉េញ និងបង្ហើបដើមទ្រូងយ៉ាងត្រលុកទ្រលន់ ធ្វើឲ្យប្រុសគយគន់ស្ទើរស្លឈាម និងចង់ភ្លេចដកដង្ហើម។

    ទំនងជាដំណើរកម្សាន្តលក្ខណៈឯកជនរបស់នាង គឺមិនមែនជាការងារសិល្បៈនោះទេ នេះបើតាមការឲ្យដឹងពី សុខារ៉ានីត នាងបានទៅលេងទៅនោះ កាលពីថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅ ដោយនាងទៅចំនួន៣យប់៤ថ្ងៃ ជាមួយ និងមិត្តភ័ក្ដិរបស់នាង ៣ នាក់ផ្សេងទៀត ដែលជាជាជនជាតិសឹង្ហបុរីនោះ។ ក្នុងដំណើរកម្សាន្តនោះដែរ ស្រីស្អាតរូបនេះ បានប្រាប់ថា «គឺតាមការបបួលរបស់មិត្តភ័ក្ដិ មិនមែនទៅជាមួយប្រុសស្នេហ៍នោះទេ ហើយការចំណាយ លើដំណើរកម្សាន្តលើកនេះ នៅឥណ្ឌូនេស៊ី សម្រាប់នាងខ្ញុំម្នាក់ឯង អស់ប្រហែលជាង ២ ពាន់ដុល្លារអាមេរិក»។

    ការដើរលេងលក្ខណៈឯកជន នេះមិនមែនលើកទី១ឡើយ សម្រាប់តារាសម្ដែងស្រី សួង សុខារ៉ានីត គឺថានាងធ្លាប់ដើរលេងបានជិត ១០ កន្លែងមកហើយ ក្នុងនោះមានដូចជា ប៉េកាំង ហុងកុង ហ្វាងទុង សាំងហ្គាពួ ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ហ្សាកាតា ជាដើម។ មិនត្រឹមប៉ុណ្ណឹង ក៏មិនមែនជាលើកទី ១ ដែរ ខណៈតារាសម្ដែងស្រីនិយមសិចស៊ីរូបនេះ រំលេចឈុតប៊ីគីនី បញ្ចេញសាច់ដ៏ខ្ចីល្វក់បែបនេះ៕ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ