• ដេននី ក្វាន់ បន្តបង្ហោះរូបសិចស៊ី ក្រោយពីផុតផាកពិន័យសិល្បៈពីក្រសួងវប្បធម៌

    ភ្នំពេញៈ ក្រោយពីផុតការផាកពិន័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចផ្អាកការងារសម្តែងសិល្បៈ ១ ឆ្នាំមកនោះក្តី ហើយបានក្លាយជាតារាសម្តែងស្រីផុសផុលនឹងការងារសប្បរសធម៌ជួយសង្គមជាហូរហែប្រមាណជា១ឆ្នាំដែរ តែការបង្ហោះរូបសិចស៊ីតាមបណ្តាញសង្គមរបស់កញ្ញា ដេននី ក្វាន់ ហាក់ដូចជាមិនបានបញ្ឈប់ឡើយគឺខ្លាំងដូចមុនដដែល។

    យ៉ាងណាមិញសូម្បីតែបង្ហោះសារខ្លីថា «ម្នាក់ឯងមិនស្លាប់ទេ តែឯកាបន្តិច» ក៏នាងរំលេចរូបសិចស៊ី ធ្វើឲ្យប្រុសៗបើកភ្នែកធំៗសំឡឹងមិនព្រេចឡើយ និងសារមួយទៀតថា៖ «បីឆ្នាំកន្លងផុតទៅ លឿនអីលឿនយ៉ាងនេះ។ រាត្រីសួស្តី!» ជាមួយនឹងឈុតប៊ីគីនីរាត្រីពណ៌ក្រហមច្រាលនោះ គឺរឹតតែទាក់ទាញអារម្មណ៍អ្នកលេងហ្វេសប៊ុកក្នុងការ Scroll តាមមើលរូបទាំងនោះរបស់នាង។

    គួររំឮកដែរថា កាលពីអំឡុងចុងឆ្នាំ ២០១៦ កញ្ញា ដេននី ក្វាន់ បានបញ្ចេញភាពសិចស៊ី ដោយសំអាងថា នោះជាសិទ្ធិរបស់ខ្លួន។ ម្ដងជាពីរដង នាងក៏ទទួលការរិះគន់ខ្លាំងពីសាធារណជន រួមទាំងមិត្តរួមអាជីពផងដែរ។ ផ្ដើមពីរឿងនេះ នាងក៏មានជម្លោះពាក្យសំដីជាមួយរៀមច្បង ម៉េង កែវពេជ្ជតា។ បន្តពីនោះ នាងក៏ត្រូវបានក្រសួងវប្បធម៌កោះ ហៅទៅអប់រំ និងណែនាំ ហើយ ដេននី ក្វាន់ ក៏បានសុំទោសសាធារណជន និងក្រសួងវប្បធម៌ផងដែរ។

    ហេតុការណ៍ ក៏បានស្ងប់ស្ងាត់តាំងពីពេលនោះ ទើបតែពេលនេះ ក៏មានដំណឹងថា ក្រសួងនឹងបើកកិច្ចប្រជុំសម្រេចលើកំហុសឆ្គងរបស់កញ្ញា ដេននី ក្វាន់ នៅថ្ងៃ២៥ មេសា ឆ្នាំ២០១៧ និងបានផុតពិន័យកាលពីឆ្នាំ២០១៨ កន្លងមកផងដែរ។

    ដោយឡែកតារាសម្តែងស្រីមានស្រុកកំណើតនៅខេត្តព្រះវិហារ កញ្ញា ដេននី ក្វាន់ តាមរយៈឈុតសិចស៊ីរបស់ក៏ធ្វើឲ្យមាហាជនបានស្គាល់នាង និងក៏ធ្វើឲ្យមហាជនរិះគន់ដែរ ជាមួយការបង្ហាញរូបភាពសិចស៊ីតាមបងណ្តាញសង្គមពេលលក់ផលិតផលសម្អាងកាយរបស់នាង៕ Piseth – Baykdang

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ