• ទៀតហើយគ្រឿងញៀន ក្នុងក្លឹបកម្សាន្ត​ “ម៉ៃ​អាមី​ MAIAMI” ចាប់បានប្រុសស្អាត ស្រីស្អាតជាង ៣០នាក់

    ភ្នំពេញ​៖​ កម្លាំងនគរបាលរាជធានីភ្នំពេញដឹកនាំដោយលោកឯកឧត្តម​ ឧមត្តមសេនីយ៍​ ស​ ថេត​ ស្នងការនគរបាលរាជធានីបានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តយីហោ​ ម៉ៃ​ អាមី​ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១​ ខែមេសា​ឆ្នាំ២០១៩​ ដោយពាក់ព័ន្ធការជួញដូរនិងប្រេីប្រាស់គ្រឿងញៀន។

    ទីតាំងខាងលេីកម្លាំងអាជ្ញាអរបានចុះមកធ្វេីការហាមឃាត់ចំនួន៣ដងមកហេីយ ថែមទាំងបិតលែងឲ្យដំណេីរការទៀតផងតែមិនបានយូប៉ុន្មាន ក៏បេីកវិញរហូតមកដល់ យប់ឈានចូលថ្ងៃ១១ខែមេសា​នេះ ទេីបកម្លាំងស្នងការនគរបាលរាជធានី​ភ្នំពេញ​ ដឹកនាំដោយឯកឧត្តម ឧត្តម​សេនីយ៍ឯក​ ស​ ថេត​ ស្នងការរាជធានីភ្នំពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនជាច្រេីននាក់ រួមទាំងថ្នាំញៀនជាច្រេីនផងដែរ។

    បេីតាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងការបង្ក្រាបទីតាំងខាងលេីនេះឃាត់មនុស្សប្រុសស្រីជាង៣០នាក់ (ចំណែក​ឯវត្ថុតាងផ្សេងៗមិនទាន់ទទួលបាន​តួលេខ​ច្បាស់លាស់នៅឡេីយ)។

    ពាក់ព័ន្ធ​និងករណីខាងលេីនេះ កម្លាំងសមត្ថកិច្ចមិនអនុញ្ញាតអោយក្រុុមអ្នកសារព័ត៌មាន​ ចូលនោះទេ។ បច្ចុប្បន្នជនប្រុសស្រីខាងលេីត្រូវបានឃាត់ខ្លួន​ នាំឡេីងលេីរថយន្ត​ កាំម៉ាស​ ដេីម្បីបញ្ជូនទៅស្នងការ​នគរបាលរាជធានីធានីភ្នំពេញ​ ដេីម្បីសាកសួរ​ និងត្រួតពិនិត្យ​បន្តតាមនិតីវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ