• Ronaldo បានរួម​ដំណើរ​ជាមួយ Juventus ក្នុង​ជំនួប​ទល់​នឹង Ajax យប់​នេះ​នៅ Champions

    (អាំស្ទើដាំ)៖ កីឡាករខ្សែប្រយុទ្ធបង្គោល Cristiano Ronaldo បានធ្វើដំណើររួមជាមួយមិត្តរួម សេះបង្កង់ Juventus ក្នុងជំនួបទល់នឹងម្ចាស់ផ្ទះ Ajax នៅទឹកដីហូឡង់សម្រាប់ជើងទី១ វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ អឺរ៉ុប UEFA Champions League។

    អ្នកចាត់ការទូទៅក្លឹបយក្សអ៊ីតាលី Juventus លោក Massimiliano Allegri បានថ្លែងប្រាប់ BBC ថា «Ronaldo បានរួមដំណើរ និងអាចចូលរួមជាមួយ Juventus ក្នុងជំនួបដ៏សំខាន់នេះ បន្ទាប់ពីរបួសភ្លៅរបស់គេមានភាពធូរ ស្បើយ ច្រើន។ Ronaldo បានចូលរួមហ្វឹកហាត់ជាមួយពួកយើងនៅកីឡដ្ឋាន Johna Cruyff Arena ដោយគ្មាន បញ្ហាអ្វីឡើយ»។

    កីឡាករជនជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំ Cristiano Ronaldo បានអវត្តមានទីលានចាប់តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដោយសាររងរបួសភ្លៅក្នុងជំនួបព័រទុយហ្គាល់ ប្រកួតស្មើទល់នឹងស៊ែប៊ី ១-១ ក្នុងវគ្គជម្រុះពានរង្វាន់ អឺរ៉ុប UEFA Euro 2020 តែ Juventus មិនទាន់ចាញ់ការប្រកួតណាមួយនៅឡើយទេក្នុងក្របខណ្ឌ Serie A បើទោះបីគ្មាន អតីតកីឡាករនៃក្លឹប Real Madrid និង Manchester United ក៏ដោយ។

    Juventus នឹងត្រូវបើកទ្វារកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីនារាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សម្រាប់ជើងទី២ វគ្គ៨ក្រុមចុងក្រោយនៃ UEFA Champions League ហើយពួកគេអាចជួប Spurs ឬក៏ Man City ប្រសិនបើបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមែននោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ