• ហួសចិត្ត! ពាងទឹកសម្រាប់ថ្ងៃចូលឆ្នាំ ត្រូវពួកធ្លាក់ពលរដ្ឋវិទ្យា យកធ្វើពាងដាក់សំរាមទៅវិញ

    ទោះបីឆ្នាំ២០១៩នេះ មិនមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្តី ប៉ុន្តែក៏នៅតែមាន “សៀមរាបសង្ក្រាន” ដោយឆ្នាំនេះហាក់ទទួលការចាប់អារម្មណ៍ខ្លាំងមិនធម្មតានោះឡើយ ជាពិសេសគឺត្រង់ការតុបតែងដោយដាក់ពាងទឹកតម្រៀបជាជួរដោយមានទឹកត្រៀមទុកសម្រាប់ការលេងកម្សាន្ត និងពោរពេញដោយអត្ថន័យសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ។ ខណៈដែលកំពុងតែតុបតែងលាបពណ៍យ៉ាងស្រស់ស្អាតនោះ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីមិនគួរឲ្យកើតមានឡើង។

    ដោយនៅក្នុងពាងទឹកដែលបានដាក់អមតាមដងផ្លវ ស្រាប់តែមានពាងទឹកមួយពោរពេញដោយសម្រាម ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមរក្សាការពារបរិស្ថាន ដោយមិនព្រមយកសម្រាមទៅចោលនឹងធុងសម្រាម បែរជាចោលនៅនឹងពាងទឹកទៅវិញ។ ករណីនេះមានមហាជនជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ដោយមិនទាន់បានដល់ថ្ងៃចូលឆ្នាំខ្មែរផង បែរជាមានជនអគតិចោលសម្រាមពាសវាលពាសកាល ចុះទម្រាំថ្ងៃចូលឆ្នាំមានមនុស្សម្នាអ៊ូអរវិញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹង បញ្ឈប់ជាបន្ទាន់នូវការចោលសម្រាមនៅតាមទីសាធារណៈ ជាពិសេសនៅក្នុងពាងទឹកតែម្តង។ តើបងប្អូនមានយោបល់យ៉ាងណាដែរ?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ